មីយ៉ាន់ម៉ា កំណត់ បានអសនៈសភា ៦២៧ ហើយ ស្របពេលដែល NLD នៅតែនាំមុខដាច់

រ៉ង់ហ្គូន៖ មកដល់ថ្ងៃព្រហស្បតិ៍ នេះ ការរាប់សន្លឹកឆ្នោត នឹងកំណត់តំណែងសមាជិកសភា នៅមិនទាន់បញ្ចប់ជាស្ថាពរនោះទេ ដោយគណកម្មការបោះឆ្នោតមីយ៉ាន់ម៉ា ទើបបានប្រកាស តំណាងរាស្ត្រជាប់ឆ្នោត បាន ៦២៧ នាក់ប៉ុណ្ណោះ។

ក្នុងចំណោមតំណាងរាស្ត្រ ដែលជាប់ឆ្នោតទាំង ៦២៧ រូបនោះ មាន ៥៣៦ រូបទៅហើយ មក ពីគណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី (NLD) ដោយក្នុងនោះបានបែងចែកជាសមាជិក រដ្ឋសភា ចំនួន ១៧៩ រូប, ព្រឹទ្ធសភា ចំនួន ៧៧ រូប, និង សភាថ្នាក់តំបន់ ឬ រដ្ឋចំនួន ២៨០រូប ផងដែរ។

ដោយឡែកសម្រាប់គណបក្សកាន់អំណាច រហូតមកដល់ថ្ងៃព្រហស្បតិ៍ នេះ តំណាងរាស្ត្រ ជាប់ឆ្នោតរបស់ខ្លួន បានកើនឡើងដល់ ៥១រូប ដោយក្នុងនោះបែងចែកជាសមាជិករដ្ឋសភា ១៧ រូប, សមាជិកព្រឹទ្ធសភា ៤ រូប, និង សមាជិកសភាថ្នាក់តំបន់ ឬ រដ្ឋចំនួន ៣០រូប៕

មីយ៉ាន់ម៉ា កំណត់ បានអសនៈសភា ៦២៧ ហើយ ស្របពេលដែល NLD នៅតែនាំមុខដាច់