ជប៉ុន ចេញ​ឯកសណ្ឋាន​ថ្មី មុន​ប៉ះ​សិង្ហបុរី និង​កម្ពុជា

ជប៉ុន ចេញ​ឯកសណ្ឋាន​ថ្មី មុន​ប៉ះ​សិង្ហបុរី និង​កម្ពុជា

សហព័ន្ធ​បាល់ទាត់​ជប៉ុន (JFA) បាន​ប្រកាស​ចេញ​នូវ​ឯក​សណ្ឋាន​ថ្មី​សម្រាប់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន កាល​ពី​ព្រឹក​មិញ​នេះ ហើយ​ឯក​សណ្ឋាន​ថ្មី​នេះ នឹង​​ចាប់​ផ្ដើម​ពាក់​ជា​ផ្លូវការក្នុង​ការ​ប្រកួត​ជម្រុះ​ 2018 World Cup ទល់​នឹង​សិង្ហបុរី នៅ​​ព្រលប់​​ថ្ងៃ​នេះ​តែ​ម្ដង។

 

ជប៉ុន ចេញ​ឯកសណ្ឋាន​ថ្មី មុន​ប៉ះ​សិង្ហបុរី និង​កម្ពុជា

 

​សម្រាប់​ឈុត​ក្នុង​ដី ​ឃើញ​ថា​មាន​ពណ៌​ក្រមៅ​ជាង​​លើក​មុន និង​មាន​ឆ្នូត​បង្កង់​នៅ​កណ្ដាល ខណៈ​ដែល​ឈុត​ក្រៅ​ដី​មាន​ពណ៌​ស ដែល​អាច​នឹង​​ឃើញ​ពេល​ប៉ះ​នឹង​ជម្រើស​ជាតិ​កម្ពុជា នា​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។ រីឯ​ឈុត​សម្រាប់​អ្នកចាំទី​ គឺ​មាន​ពណ៌​ប្រផេះ​សាមញ្ញ។ ក្រៅ​ពី​នោះ ក៏​មាន​ឈុត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​នារី និង​ក្រុម​ហ្វូតសាល​ផង​ដែរ។

 

ឯក​សណ្ឋាន​ថ្មី​នេះ ​ផលិត​ឡើង​ដើម្បី​ពាក់​ក្នុង​យុទ្ធនាការ​​វគ្គ​​ជម្រុះ​ 2018 FIFA World Cup និង​សម្រាប់​ប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍ 2019 AFC Asian Cup ​​ដែល​ប្រទេស​អារ៉ាប់រួមទទួល​សិទ្ធ​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

 

​*ឈុត​ក្នុង​ដី៖

 

ជប៉ុន ចេញ​ឯកសណ្ឋាន​ថ្មី មុន​ប៉ះ​សិង្ហបុរី និង​កម្ពុជា

 

*ឈុត​ក្រៅ​ដី៖

 

ជប៉ុន ចេញ​ឯកសណ្ឋាន​ថ្មី មុន​ប៉ះ​សិង្ហបុរី និង​កម្ពុជា

 

*ឈុត​អ្នកចាំទី៖

 

ជប៉ុន ចេញ​ឯកសណ្ឋាន​ថ្មី មុន​ប៉ះ​សិង្ហបុរី និង​កម្ពុជា

 

*ឈុត​សម្រាប់​ក្រុម​នារី៖

 

ជប៉ុន ចេញ​ឯកសណ្ឋាន​ថ្មី មុន​ប៉ះ​សិង្ហបុរី និង​កម្ពុជា

 

*ឈុត​សម្រាប់​ក្រុម​ហ្វូតសាល៖

 

ជប៉ុន ចេញ​ឯកសណ្ឋាន​ថ្មី មុន​ប៉ះ​សិង្ហបុរី និង​កម្ពុជា

 

-ចុចអាន៖ សាំម៉ូរ៉ៃ​ជប៉ុន ​អាច​ប្រហារ​តោ​​កំណាច​សិង្ហ​បុរី​បាន​​​អត់​យប់​នេះ?

-ចុចអាន៖ ក្រុម​ជប៉ុន ហ្វឹកហាត់​នៅ​អូឡាំពិក​ថ្ងៃ​ទី​១៤ មិន​ឲ្យ​នរណា​ម្នាក់​ចូលមើល​​សោះ​

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ jfa