​របៀប​បញ្ចុក​បាយ​កូន​ដោយ​ត្រឹមត្រូវ​

​របៀប​បញ្ចុក​បាយ​កូន​ដោយ​ត្រឹមត្រូវ​

​នៅពេល​ដែល​អ្នក​បញ្ចុក​បាយ​កូន អ្នក​ត្រូវ​តែ​ប្រើ​របៀប​ត្រឹមត្រូវ​ក្នុងការ​បញ្ចុក​កូន ឬ​ឱ្យ​កូន​បរិភោគ​ដោយ​ខ្លួនឯង​តាម​របៀប​ដែល​ត្រូវ ព្រោះ​បើ​អ្នក​ប្រើ​របៀប​ខុស នោះ​វា​អាច​នឹង​បំផ្លាញ​កូន​បាន ដូចនេះ​តើ​មាន​របៀប​ណា​ខ្លះ​ដែល​ត្រឹមត្រូវ​នោះ​?

លើកទឹកចិត្ត​ឱ្យ​កូន​បរិភោគ​ខ្លួនឯង​
នៅពេល​ដែល​កូន​បរិភោគ​ដោយ​ខ្លួនឯង​ដោយ​ប្រើ​ដៃ អ្នក​មិន​គួរ​ស្រែក​ដាក់​កូន​កុំឱ្យ​ប៉ះ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​បាត់បង់​នូវ​ចំណាប់អារម្មណ៍​ក្នុង​ការបរិភោគ​បាយ​តា​ឯង ដូចនេះ​អ្នក​អាច​នាំ​កូន​ទៅ​លាងដៃ បន្ទាប់មក​ទើប​ឱ្យ​កូន​បរិភោគ នោះ​វា​នឹង​អាច​ធ្វើឱ្យ​កូន​អាច​វឹក​ហាត់​ម្រាមដៃ​របស់​គេ​បាន ធ្វើឱ្យ​សាច់​ដុំដៃ​គេ​លូតលាស់​បានល្អ​។​

អង្គុយ​លើ​កៅអី​
អ្នក​ត្រូវ​តែ​ដាក់​កូន​អង្គុយ​លើ​កៅអី​ដែល​ទល់មុខ​អ្នក​ដើម្បី​បញ្ចុក​កូន ព្រោះ​ទង្វើ​បែបនេះ​អាច​ធ្វើឱ្យ​កូន​មាន​សុវត្ថិភាព មិន​ងាយ​ដួល ម្យ៉ាងទៀត​អាច​ធ្វើឱ្យ​កូន​អាច​កម្រើក​បាន ថែម​ទាំង​អាច​បង្កើន​មនោសញ្ចេតនា​អ្នក​ជាមួយ​កូន​បាន​ទៀតផង ថែម​ទាំង​អាច​ធ្វើឱ្យ​កូន​មាន​អារម្មណ៍​មូល​ក្នុង​ការបរិភោគ​បាយ​របស់​គេ​ដោយ​មិន​រក​រឿង​។​

មិន​ត្រូវ​គំរាមកំហែង​កូន​ច្រើន​
នៅពេល​ដែល​អ្នក​បញ្ចុក​កូន អ្នក​មិន​ត្រូវ​និយាយ​ពាក្យ​គំរាមកំហែង​កូន​ដោយ​បង្ខំ​ឱ្យ​គេ​បរិភោគ​លឿន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ធុញ​បាន ផ្ទុយទៅវិញ អ្នក​អាច​រៀបរាប់​ឈ្មោះ​នៃ​ម្ហូប​ដែល​អ្នក​កំពុង​បញ្ចុក​កូន​ឱ្យ​គេ​ស្តាប់ នោះ​កូន​អាច​នឹង​ចេះ​និយាយ​កាន់តែច្រើន ហើយ​អាច​ធ្វើឱ្យ​គេ​ចាប់អារម្មណ៍​ទៀតផង​។​

បរិយាកាស​ត្រូវ​តែ​ស្ងាត់​
នៅពេល​ដែល​អ្នក​បញ្ចុក​បាយ​កូន បរិយាកាស​នៅ​ជុំវិញ​ត្រូវតែ​ស្ងាត់ ព្រោះ​បើ​អ្នកបើក​ទូរទស្សន៍ គេ​មិន​អាច​មាន​អារម្មណ៍​មូល​ក្នុង​ការបរិភោគ​បាយឡើយ ជា​ហេតុ​ដែល​អាច​ធ្វើ​ឱ្យ​កូន​រំលាយ​អាហារ​មិនបាន​ល្អ ហើយក៏​មិន​ត្រូវ​ឱ្យ​គេ​លេង​បណ្តើរ ហើយ​បរិភោគ​បណ្តើរ​នោះទេ ព្រោះ​វា​អាច​ធ្វើឱ្យ​គេ​ឈ្លក់​បាយ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។