អ្នកវិទ្យាសាស្ត្រ៖ ​មិនបាច់​គេង​ដល់ ៨ម៉ោង​ទៀត​ទេ

អ្នកវិទ្យាសាស្ត្រ៖ ​មិនបាច់​គេង​ដល់ ៨ម៉ោង​ទៀត​ទេ

ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក​​​​​ បាន​អះអាង​ថា​ការ​ស្រាវជ្រាវ​ថ្មី​បាន​រកឃើញ​ថា​យើង​មិន​បាច់​គេង​ដល់​៨ម៉ោងទេ​​​ ត្រឹម​តែ ៦ ទៅ ៧ម៉ោង​ គឺ​​ជា​តម្រូវ​ការ​​គ្រប់​គ្រាន់​តាម​ធម្មជាតិ​ហើយ។

 

អ្នកវិទ្យាសាស្ត្រ៖ ​មិនបាច់​គេង​ដល់ ៨ម៉ោង​ទៀត​ទេ
 

ការ​សិក្សា​​នេះ​បាន​ធ្វើ​ពិសោធ​​ទៅលើ​យុវជន៩៤នាក់ និង​រយៈពេល​ជាង ១០០០ថ្ងៃ ដោយ​រក​ឃើញ​ថា​ពួកគេ​មាន​សុខភាព​ល្អ អត្រា​ធាត់​ជ្រុល​មាន​កម្រិត​ទាប​ ​សំពាធឈាម​ល្អ​ប្រសើរ មាន​រាង​ស្អាត និង​បេះដូង​មាន​សុខភាព​ល្អ​ ជាងមនុស្ស​ដេក​ ៨ម៉ោង ឬ​លើស​ថែម​ទៀត។ ពួកគេ​ទាំង​នោះ​ដេក​​តិច​ជាង ៧ម៉ោង​ ឬ ៦និង២៥នាទី ក្នុង​មួយ​យប់​ប៉ុណ្ណោះ។

 

អ្នក​វិទ្យាសាស្ត្រ​​មក​ពី​សាកលវិទ្យាល័យ​កាលីហ្វញ៉ា រដ្ឋ​ Los Angeles ​ថា​ លទ្ធផល​នេះ​បាន​មកពី​ការ​សិក្សា​​លើ​ទម្លាប់​គេង​របស់​កុលសម្ព័ន្ធ ៣ក្រុមផ្សេង​គ្នា​គឺ The San មកពី​ប្រទេស​ណាមីប៊ី, Hadza មកពី​ប្រទេស​ តង់ហ្សានី និង Tsimane រស់នៅ​ប្រទេស​បូលីវី ព្រោះ​ជីវិត​រស់​នៅ​​ពួកគេ​ស្និត​នឹង​ទម្លាប់​នៃ​ការ​គេង​តាម​បែប​ធម្មជាតិ។

 

ចំណែក​ការ​គេង​ក្បែរ​​គ្រឿង​អេឡិចត្រូនិក ដូចជា​កុំព្យូទ័រ ទូរស័ព្ទ​ដៃ និង​ទូរទស្សន៍ ថា​រំខាន​​ដំណេក​នោះ ពិត​ជា​មិន​ត្រឹម​ត្រូវ​ឡើយ។ ​ការ​សិក្សា​​នេះ​ក៏​បាន​​ផ្សព្វ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី​អាមេរិក Current Biology៕

 

ចុចអាន៖ ដឹង​អ្នក​ជំនាញ​រក​ឃើញ​អ្វី​ខ្លះ​ ចំពោះ​អ្នក​​លេង​​ទូរសព្ទ​មុន​ពេល​ចូល​គេង?

 

ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail