និស្សិត​ខ្មែរ​​​​​​ជាប់​ជា​​​​បេក្ខជន​​​​​​ចុងក្រោយ​​​​ពានរង្វាន់​និស្សិត​អន្តរជាតិ​​នៅ​អូស្ត្រាលី

និស្សិត​ខ្មែរ​​​​​​ជាប់​ជា​​​​បេក្ខជន​​​​​​ចុងក្រោយ​​​​ពានរង្វាន់​និស្សិត​អន្តរជាតិ​​នៅ​អូស្ត្រាលី

និស្សិត​ខ្មែរ​​​លោក​ ឃុន វិសាល​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ចុងក្រោយ​បី​នាក់​​ដែល​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ Opera House ​ទីក្រុង​ស៊ីដនី​ កាល​ពី​ថ្ងៃ​ទី ​​១៣ ​តុលា ​២០១៥ ​កន្លង​ទៅក្នុង​​​កម្មវិធី​​ពានរង្វាន់​និស្សិត​អន្តរជាតិ New South Wales ​​ឆ្នាំ ២០១៥ ​(NSW International Student Award 2015) ​ដែល​មាន​និស្សិត​​​អន្តរជាតិ​មក​ពី​ជុំវិញ​ពិភពលោក​ប្រមាណ ​១៧០០ ​នាក់​ចូលរួម​ប្រកួត​ប្រជែង។

 

បើ​តាម​ការ​ឲ្យ​ដឹង​របស់​និស្សិត​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះសីហនុ​​ថា ​​កម្មវិធី​នេះ​មិន​ផ្ដោត​ទៅ​លើ​​សមិទ្ធផល​ការ​សិក្សា​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ ​ការ​ប្រកួតប្រជែង​នេះ​ផ្ដោត​ជា​សំខាន់​ទៅ​​លើ​​ការ​ចំណាយ​ពេល​​ក្រៅ​ម៉ោង​​សិក្សា​ចូលរួម​ការងារ​សង្គម។

 

និស្សិត​ខ្មែរ​​​​​​ជាប់​ជា​​​​បេក្ខជន​​​​​​ចុងក្រោយ​​​​ពានរង្វាន់​និស្សិត​អន្តរជាតិ​​នៅ​អូស្ត្រាលី

 

ឃុន វិសាល (ឆ្វេង​បង្អស់) ​និង​និស្សិត​អន្តរជាតិ​ផ្សេង​ទៀត​នៅ​លើ​ឆាក​រង់ចាំ​ស្តាប់​លទ្ធផល

 

អំឡុង​ការ​សិក្សា​ផ្នែក​​ពាណិជ្ជកម្ម​​​​នៅ​រដ្ឋ​ New South Wales និស្សិត​វ័យ​ ២៦ឆ្នាំ​​បាន​ចំណាយ​ពេល​ពី​ការ​សិក្សា​​ និង​ការ​ធ្វើ​ការ​ក្រៅ​ម៉ោង​​ មក​ចូលរួម​​ជា​អ្នក​ស្ម័គ្រ​កម្មវិធី​មួយ​ចំនួន។ ​កម្មវិធី​ដែល​លោក​ចូលរួម​យ៉ាង​សកម្ម​នោះ​រួម​មាន​កម្មវិធី​ថែទាំ​មនុស្ស​ចាស់​របស់​ក្រុមប្រឹក្សា​​សុខុមាលភាព​កម្ពុជា-អូស្ត្រាលី ​និង​​កម្មវិធី​ថែរក្សា​សុខភាព​មនុស្ស​ចាស់​។ ​លោក​បាន​បបង្ហាត់​បង្ហាញ​មនុស្ស​ចាស់​នៅ​សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ New South Wales ​ឲ្យ​ចេះ​ប្រើប្រាស់​ iPad ​​និង​បច្ចេកវិទ្យា​ថ្មី​ៗ​ផ្សេង​ទៀត​​ក្នុង​ជីវិត​រស់នៅ​សម័យ​ថ្មី។ ​​​​​ដោយ​ហេតុ​នេះ​ហើយ​ ទើប​បុរស​រូប​នេះ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ជាប់​ក្នុង​កម្មវិធី​ខាងលើ។

 


​បេក្ខជន​បី​នាក់​ចុងក្រោយ​ដែល​បង្ហាញ​ខ្លួន​នៅ​មហោស្រព​ Opera House ​ក្នុង​ទីក្រុង​ស៊ីដនី​រួមមាន​​និស្សិត​ស៊ុយអែត ​​និស្សិត​អាហ្វហ្គានីស្ថាន និង​វិសាល​ខ្លួន​ឯង​ផ្ទាល់​​តំណាង​កម្ពុជា។ ​ទោះ​ជា​យ៉ាង​ណា ​និស្សិត​​អាហ្វហ្គានីស្ថាន​​​ជា​ជយលាភី​កម្មវិធី​ពានរង្វាន់​និស្សិត​អន្តរជាតិ New South Wales ​​ឆ្នាំ ២០១៥។

 

និស្សិត​ខ្មែរ​​​​​​ជាប់​ជា​​​​បេក្ខជន​​​​​​ចុងក្រោយ​​​​ពានរង្វាន់​និស្សិត​អន្តរជាតិ​​នៅ​អូស្ត្រាលី

 

វិសាលនិងនិស្សិត​ផ្សេង​ទៀត​ដែល​ចូលរួម​ប្រកួតប្រជែង

 

​បើ​ទោះ​ជា​មិន​ក្លាយ​ជា​ជយលាភី​​នៃ​កម្មវិធី​ខាង​លើ​ក្ដី​ ​វិសាល​បញ្ជាក់​ថា ​ខ្លួន​មាន​កិត្តិយស​​ដែល​បាន​តំណាង​កម្ពុជា​នៅ​ឆាក​អន្តរជាតិ​​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​និស្សិត​ចំនួន ១៧០០ ​នាក់​មក​ពី​ជុំវិញ​ពិភពលោក។​ «ខ្ញុំ​ភ្ញាក់​ផ្អើល​មែន​ទែន​ដែល​ឈ្មោះ​របស់​ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ចុងក្រោយ​ ដោយ​មិន​មែន​ជា​និស្សិត​ថៃ ​ឡាវ ​ឬ​វៀតណាម​​ដែល​មាន​ចំនួន​ច្រើន​សិក្សា​នៅ​ទី​នេះ។ ​​ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​និស្សិត​ខ្មែរ​ទី​មួយ​​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​កម្មវិធី​ដ៏​ធំ​របស់​រដ្ឋ​ New South Wales ​នេះ»។ ​វិសាល​ចង់​បន្ត​ធ្វើ​ការងារ​ល្អៗ​ផ្សេង​ទៀត​ដើម្បី​លើក​កម្ពស់​ឲ្យ​សាសន៍​ដទៃ​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់។

 

និស្សិត​ខ្មែរ​​​​​​ជាប់​ជា​​​​បេក្ខជន​​​​​​ចុងក្រោយ​​​​ពានរង្វាន់​និស្សិត​អន្តរជាតិ​​នៅ​អូស្ត្រាលី

 

និស្សិត​ខ្មែរ​​​​​​ជាប់​ជា​​​​បេក្ខជន​​​​​​ចុងក្រោយ​​​​ពានរង្វាន់​និស្សិត​អន្តរជាតិ​​នៅ​អូស្ត្រាលី

 

និស្សិត​ខ្មែរ​​​​​​ជាប់​ជា​​​​បេក្ខជន​​​​​​ចុងក្រោយ​​​​ពានរង្វាន់​និស្សិត​អន្តរជាតិ​​នៅ​អូស្ត្រាលី

និស្សិត​ខ្មែរ​​​​​​ជាប់​ជា​​​​បេក្ខជន​​​​​​ចុងក្រោយ​​​​ពានរង្វាន់​និស្សិត​អន្តរជាតិ​​នៅ​អូស្ត្រាលី

 

ខាងក្រោម​ជា​វីដេអូ​បង្ហាញ​ពី​សកម្មភាព​របស់​លោក​ ឃុន វិសាល​ក្នុង​ កម្មវិធី​ពានរង្វាន់​និស្សិត​អន្តរជាតិ New South Wales ​​ឆ្នាំ ២០១៥។

 

 

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា
រូបភាព៖ ផ្តល់​​ឲ្យ​