Domino’s Pizza បាន​ពង្រីក​បើក​សាខា​នៅ​ផ្សារ​ទំនើប​អេ​អន​ម៉​ល​

Domino’s Pizza   បាន​ពង្រីក​បើក​សាខា មួយទៀត​ហើយ នៅ​ផ្សារ​ទំនើប​អេ​អន​ម៉​ល​។ នេះ​ជា​សាខា​ទី​៤​របស់​ភី​ហ្សា Domino’s ដែល​ជាទី​ពេញនិយម​របស់​អ្នក​ដែលមាន​ទំនោរ​ចូលចិត្ត​ភី​ហ្សា​បែប​រសជាតិ​ដើម​ពិតប្រាកដ​។​

Domino’s Pizza   បាន​ពង្រីក​បើក​សាខា​នៅ​ផ្សារ​ទំនើប​អេ​អន​ម៉​ល​Domino’s Pizza គឺជា​ម៉ាក ឬ​យីហោ​ភី​ហ្សា​ល្បីឈ្មោះ​លំដាប់​ពិភពលោក ដែលមាន​ដើមកំណើត​ដំបូងបង្អស់​ក្នុង​សហរដ្ឋអាមេរិក និង​មាន​អាយុកាល​ប្រមាណ​៥០​ឆ្នាំ ហើយ​បច្ចុប្បន្ន​បាននិងកំពុង​ពង្រីក​សាខា​របស់ខ្លួន​តាមរយៈ​ការលក់ Franchise (​ផ្ដល់​សិទ្ធិ​បើក​អាជីវកម្ម​បន្ត​) ទៅ​ឲ្យ​ប្រទេស​ប្រមាណ ៧៥​នៅ​ជុំវិញ​ពិភពលោក ហើយ​បច្ចុប្បន្ន​ក៏មាន​វត្តមាន Domino’s Pizza  ក្នុងប្រទេស​កម្ពុជា​រប​ស់​ក្រុមហ៊ុន D.Pizza PLC រួចមកហើយ​ដែរ​។

 Domino បាន​ទាក់ទាញ​អតិថិជន​ក្នុង​ចំនួន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ទូទាំង​ពិភពលោក ហើយ អតិថិជន​កម្ពុជា​ក៏​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ស្វាគមន៍​អ្វីដែល​ក្រុមហ៊ុន​នឹង​ផ្ដល់ជូន​ដោយ​ផ្អែកលើ​គុណភាព ពិសេស គឺ រសជាតិ និង ការ​ចម្អិន​ភ្លាមៗ​។​

 នេះ​ជាការ​សម្ពោធ​លក់​ជា​ផ្លូវការ​សម្រាប់​ហាង​ទី​បួន​របស់ Domino’s Pizza​ក្នុងប្រទេស​កម្ពុជា​។ ការពង្រីក​សាខា​ទី​បួន​នេះ មិន​ត្រឹមតែ​បង្ហាញ​នូវ​ភាព​រីកចំរើន​នៃ​សក្ដានុពល​របស់ Domino’s Pizza ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ការរីកលូតលាស់​ផ្នែក​ប្រាក់ចំណូល​ក្នុង​វិស័យសេដ្ឋកិច្ច​កម្ពុជា​ផងដែរ​”​។​
Domino’s Pizza   បាន​ពង្រីក​បើក​សាខា​នៅ​ផ្សារ​ទំនើប​អេ​អន​ម៉​ល​
 អ្វីដែល  Domino ផ្ដល់ជូន​អតិថិជន ក្នុងឱកាស​បើក​លក់​ជា​ផ្លូវការ​របស់​ហាង​ភី​ហ្សា  សាខា​ទី​៤ គឺជា​ការទិញ​គ្រប់​ប្រភេទ​ភី​ហ្សា មួយ នឹងមាន​ការ​ថែម​ជូន​ភី​ហ្សា​មួយ​ដោយ​ឥតគិតថ្លៃ​។ គ្រប់​ភី​ហ្សា​ទាំងអស់​របស់ Domino ធ្វើ​ភ្លាមៗ​ដោយ​ដៃ​ចុងភៅ​ដ៏​ចំណាន ដោយ​ប្រើ​គ្រឿងផ្សំ​ប្រកបដោយ​រូបមន្ត​ដ៏​ពិសេស​គុណភាព​ខ្ពស់បំផុត ពិសេស​ទៅទៀត​នោះ គឺ​ប្រើ Mozzarella Cheeses ១០០%​។
Domino’s Pizza   បាន​ពង្រីក​បើក​សាខា​នៅ​ផ្សារ​ទំនើប​អេ​អន​ម៉​ល​
​ជាងនេះទៅទៀត Domino’s Pizza​បានកំនត់​យុទ្ធសាស្ត្រ​ពិសេស​សម្រាប់ ទីផ្សារ​ប្រកួតប្រជែង​សព្វថ្ងៃនេះ គឺជា​រសជាតិ និង​សេវាកម្ម​រហ័ស​ទាន់​ចិត្ត ពោលគឺ​សម្រាប់​អ្នក​ដែល​រង់ចាំ​ទិញ​នៅក្នុង​ហាង​ផ្ទាល់ ចំណាយពេល​ត្រឹមតែ ១៥-២០​នាទី​ប៉ុណ្ណោះ ហើយ​អតិថិជន​អាច​មើល​ពី​របៀប​ធ្វើ Pizza ដោយផ្ទាល់​ពី​ចុងភៅ​ជំនាញ ឯ​អតិថិជន​ដែល​បញ្ជា​ទិញ​តាម​ផ្ទះ​វិញ សេវា​ដឹកជញ្ជូន​ត្រឹមតែ​៣០​នាទី​ឬ​លើស​នេះ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ដើម្បី​ធានា​គុណភាព​នៃ​រសជាតិ បើ​សេវា​ដឹកជញ្ជូន​លើសពី​ពេលវេលា​ដែល​បានកំណត់​នេះ អតិថិជន​នឹង​ទទួលបាន Pizza នោះ​ដោយ​មិន​គិត​ប្រាក់​។ ម្យ៉ាងទៀត អតិថិជន​អាច​ទូរ​សព្ទ​ទៅ​កុម្ម៉ង់​ទិញ​ដោយ​មិន​គិតថ្លៃ​សេ​វ៉ា​ទូរ​សព្ទ​ដំបូង​គេ​ក្នុងប្រទេស​យើង​ផងដែរ​គឺ​លេខ 18-00-20-20 ។​

(​អត្ថបទ​ពាណិជ្ជកម្ម​)

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​