​តើ​មាន​មុខសញ្ញា​អ្វីខ្លះ​ដែល​អាច​បញ្ជាក់​ថា​អ្នក​ប្រហែលជា​មាន​ជំងឺ​ទឹកនោម​ផ្អែម​?

​តើ​មាន​មុខសញ្ញា​អ្វីខ្លះ​ដែល​អាច​បញ្ជាក់​ថា​អ្នក​ប្រហែលជា​មាន​ជំងឺ​ទឹកនោម​ផ្អែម​?

​នៅពេល​ដែល​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​ឡើង​ខ្ពស់ នោះ​អ្នកនឹង​អាច​មាន​ជំងឺ​ទឹកនោម​ផ្អែម ប៉ុន្តែ​តើ​មាន​អាការៈ​អ្វីខ្លះ​ដែល​អាច​បញ្ជាក់​ថា​អ្នក​មាន​ជំងឺ​នេះ ហើយ​អ្នក​អាច​ព្យាបាល​ទាន់​ពេល​នោះ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពីមុខ​សញ្ញា​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ដែល​បញ្ចេញ​មក​ប្រាប់​អ្នក​។​
 

​ឃ្លាន ហើយ​បរិភោគ​ច្រើន​
នៅពេល​ដែល​អ្នក​ឈានដល់​ជំងឺ​ទឹកនោម​ផ្អែម​ដំណាក់កាល​ដំបូង អ្នកនឹង​តែងតែ​ឃ្លាន ហើយ​បរិភោគ​ច្រើន​ជាង​មុន ដោយសារ​តែ​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​បាន​បញ្ចេញ​មក​ក្រៅ​តាមរយៈ​នោម ដូចនេះ​ខ្លួន​អ្នក​គ្មាន​អ្វី​សម្រាប់​ទ្រទ្រង់​រាងកាយ​ឡើយ ជា​ហរ​តុ​ដែល​ធ្វើឱ្យ​អ្នក​តែងតែ​ឃ្លាន​។​

ដៃជើង​ស្ពឹក​
នៅពេល​ដែល​អ្នក​មាន​ជំងឺ​នេះ ដៃ​និង​ជើង​អ្នកនឹង​អាច​ប្រែជា​ស្ពឹក ម្រាមដៃ​មិន​រស់​រវើក ថែម​ទាំង​អាច​ឈឺ​ទៀតផង ម្យ៉ាងទៀត​អ្នក​អាច​នឹង​ឈឺចង្កេះ ហើយ​មិន​ចង់​ដើរ​ទៅ​ណា​ឡើយ​។​

ភ្នែក​នឿយហត់ ចង្ខុវិញ្ញាណ​ធ្លាក់ចុះ​
នៅពេល​ដែល​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​នេះ ភ្នែក​អ្នកនឹង​ឆាប់​នឿយហត់​ណាស់ ហើយ​មើល​អ្វី​មិន​ច្បាស់​ឡើយ ជាង​នេះ​ទៅទៀត​នៅ​ពេល​ដែល​អ្នក​ក្រោកឈរ​ឡើង អ្នកនឹង​មើល​ឃើញ​របស់​ទាំងអស់​ប្រែជា​ខ្មៅ ហើយ​មើល​មិន​ច្បាស់​ឡើយ​។​

ស្រែក​ទឹក
អ្នកនឹង​តែងតែ​នោម​ជានិច្ច ដូចនេះ​វា​នឹង​ធ្វើឱ្យ​រាងកាយ​អ្នក​ខ្វះ​ជាតិ​ទឹក ជា​ហេតុ​ដែល​ធ្វើឱ្យ​អ្នក​តែងតែ​ស្រែក​ទឹក​ជានិច្ច​។​

នោម​ច្រើន ស្បែក​ស្ងួត​
អ្នក​នឹង​អាច​នោម​ច្រើន​ខុស​ពី​ធម្មតា ហើយ​ទឹកនោម​ក៏​កើនឡើង​ច្រើន​ជាង​មុន​ដែរ មួយថ្ងៃ​២៤​ម៉ោង អ្នក​អាច​ចូល​បន្ទប់​ទឹក​ចំនួន​២០​ដង​ក៏​ថា​បាន​ដែរ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។