ស្ត្រី​ម្នាក់​ឈ្លោះប្រកែក​ជា​ជាមួយ​ប្តី ទាញ​សាំ​ដុត​ប្តី និង​កូន ក្នុង​ក្រុងព្រះសីហនុ​

ព្រះសីហនុ: ស្ត្រី​ម្នាក់ ដែលមាន​សតិ​មិនសូវ​ល្អ បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្តី​ពី​រឿង​ដើរលេង​យប់​មិនសូវ​នៅផ្ទះ ស្រាប់តែ​ស្ត្រី​ម្នាក់នេះ ទៅយក​សាំង ចាក់​ដុត​ប្តី និង​កូន ព្រមទាំង​ខ្លួនឯង ក៏​បណ្តាលអោយ​ឆាប់ឆេះ​ម៉ូតូ តែ​មិន​បណ្តាល​អោយស្លាប់​ទេ គ្រាន់តែ​របួស​កូនតូច​បន្តិចបន្តួច​។  ហេតុការណ៍​នេះ បានកើត​ឡើង នៅ​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​សេ​តេ  ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​សង្កាត់​លេខ​៣ បានអោយដឹងថា ស្ត្រី​ម្នាក់នេះ បានធ្វើ​សកម្មភាព​ប្រើ​ភ្លើង​ដុត​សម្លាប់​ប្តី និង​កូនតូច ក៏​បណ្តាលអោយ​ឆាប់ឆេះ​ម៉ូតូ​មួយគ្រឿង ខូចខាត​ទាំងស្រុង ហើយក៏​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ តែ​មិនមាន​ឆេះ​រាលដាល​ដល់ផ្ទះ​ជិតខាង​នោះទេ និង​មិនមាន​អ្នករងគ្រោះថ្នាក់​ដល់​ជីវិត​ដែរ គ្រាន់តែ​កូនតូច​នោះ រង​នូវ​ការ​រលាកភ្លើង​បន្តិចបន្តួច ហើយ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ដឹក​យកទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ​។ ស្ត្រី​បង្កហេតុ​នោះ ឈ្មោះ លឹម រស្មី អាយុ ២២​ឆ្នាំ ជា​មេផ្ទះ ប្តី​ឈ្មោះ សួន សុខ មាន អាយុ ៣២ ឆ្នាំ ជា​កម្មករ​កំពុងផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ កូនរង​គ្រោះ​ឈ្មោះ មាន អក្ខ​រ៉ាវ​ត្តី ភេទ​ស្រី អាយុ​ទើប​១​ខែ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​សង្កាត់​លេខ​៣ បាន​នាំ​ស្ត្រី​ម្នាក់នេះ មក​ធ្វើ​ការអប់រំ និង​ចុះកិច្ចសន្យា កុំ​អោយធ្វើ​សកម្មភាព​បែបនេះ​បន្តទៀត ព្រមទាំង​អោយ​ប្តី​ធានា​វិលត្រឡប់​ទៅផ្ទះ​វិញ​៕