រថយន្ត​ប្រភេទ​កុងតឺន័រ បើក​បុក​រថយន្ត​ដឹក​ឥដ្ឋ ពីក្រោយ​អ្នកបើកបរ​រងរបួស​បាក់ជើង

ភ្នំពេញ: បុរស​ម្នាក់​បានរ​ងរ​បួស​បាក់ជើង ខណៈដែល​កំពង់​បើកប​រ​ហើយក៍​ទៅបុក​រថយន្ត​ដឹកឥត​ពីក្រោយ​ពេញទំហឹង បណ្តាលអោយ​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ​យ៉ាងដំណំសង្ស័យ​អ្នកបើកបរ​ងងុយដេក​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១២​នាទីថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ក្លោងទ្វារ​ចូល​វត្ត​សំរោង​អណ្តែត ផ្លូវភ្នំពេញ​ហាណូយ​(១០១៩) ស្ថិតក្នុង​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​បុរសរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហម គឹមហុង អាយុ​៣៨​ឆ្នាំ​មុខរបរ​បើកបរស្នាក់នៅ​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រងរបួស​បាក់ជើង​។​ចំណែកអ្នកបើកបរ​រថយន្ត​ដឹក​ឥតមាន​ឈ្មោះ សៀក ប៊ុនលី អាយុ​៣២​ឆ្នាំ​មុខរបរបើកបរ ស្នាក់នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​ដឹក​ឥត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B6517 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះមកដល់​ចំណុចកើតហេតុ​ក៍មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ កុង​ទ​ន​រ័ ពណ៌ខៀវ​លា​យស​ពាក់​ស្លាក​លេខ​កំពង់ធំ​3A.1587 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្របគ្នាក៍​ជ្រុល​ទៅបុក​និង​រថយន្ត​ដឹក​ឥត​ពីក្រោយ​ពេញទំហឹង​បណ្តាលអោយអ្នកបើកបរ​រងរបួស​បាក់ជើង​ហើយ​ត្រូវបាន​គេ​ជួយ​ដឹក​យកទៅព្យាបាល​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើទាំងស្រុង​។​ដោយឡែក​ភាគី​ខាង​រថយន្ត​ដឹក​ឥត​មិនមាន​អ្នករងរបួស​ទេ​។​

​ក្រោយ​កើតហេតុ គេ​ឃើញ​មាន​នគរបាល​ចរាចរ​ណ៍ ខណ្ឌ​សែន​សុខ​ចុះមក​ធ្វើការវាស់វែង ប៉ុន្តែ​ដោយមាន​ដ​តំណាង​ខាង​រថយន្ត​បង្ករ (​បុក​គេ​ពីក្រោយ​)​ចេញមុខមក​ដោះស្រាយ ដោយ​ព្រមយក​រថយន្ត​ទៅ​ជុស​ជុល​និង​ព្យាបាល​អ្នករបួសបាក់ជើង​ដោយ​ខ្លួនឯង​ដោយ​ពុំ​មានការ​ប្តឹងផ្តល់​អ្វី​ទេ​៕​