អាគារ​សិក្សា ១​ខ្នង ស្មើនឹង ៣ បន្ទប់ និង​អណ្តូង​ទឹកស្អាត ៣៣ អណ្តូង អំណោយ​សប្បុរសជន​ជប៉ុន ធ្វើ​ពិធី​សម្ភោ​ធ និង​ប្រគល់ជូន​ប្រជាពលរដ្ឋ ខេត្តសៀមរាប​

​សៀមរាប: អាស្រ័យ​ដោយមាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ឃុំ​តា​អាន​ស្រុក​ក្រឡាញ់ បានទទួល​នូវ​អាគារ​សិក្សា ១​ខ្នង ស្មើនឹង​៣​បន្ទប់ និង​អណ្តូង​ទឹកស្អាត​ចំនួន ៣៣​ទៀត ជូន​ដល់​ប្រជាពលរដ្ឋ​ឃុំ​ដូន​កែវ ស្រុក​ពួក​ខេត្តសៀមរាប ដែលជា​អំណោយ​របស់លោក តូ​ម៉ូ​យ៉ា តា​ហ្ស៊ី​រ៉ូ និង​ប្រតិភូ​សមាគមន៍​ជប៉ុន ហ្គោ​ជី​កៃ​។​

​ពិធី​សម្ភោ​ធ​អាគារ​សិក្សា​នេះ ស្ថិតនៅ​សាលាបឋមសិក្សា ហ៊ុន សែន តា​អាន ស្ថិតនៅ​ភូមិ​តា​អាន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ថ្មីៗ​នេះ​។​
       
​លោក អូ​តានី តំណាង​ម្ចាស់​អំណោយ​បាន​បញ្ជាក់ថា សមាគមន៍​ហ្គោ​ជី​កៃ បាន​ស្រឡាញ់​ចូលចិត្ត​ប្រទេស​កម្ពុជា​និង​បាន​នាំ​សមាជិក​សមាស​គម​ន៏ មកកាន់​ខេត្តសៀមរាប​ជា​ញឹកញាប់  ដើម្បី​ជួយ​កសាង​សាលារៀន និង កសាង​អណ្តូង​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​កម្ពុជា នៅតាម​បណ្តា​សហគមន៍​ដែល​ខ្វះខាត​។
​លោក​ក៏បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ និង មាន​មោទនភាព​ក្រៃលែង ដែល​បានមក​ចែករំលែក​និង​ជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា ឆ្លើយតប​តាម​តម្រូវការ ហើយ​លោក​ក៏​សូម​ឲ្យ​ក្មួយៗ ដែលជា​សិស្សានុសិស្ស ទទួលបាន​ការរៀនសូត្រ​ដ៏​ល្អប្រសើរ​។​

​លោក​ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​មានប្រសាសន៍​ឲ្យ​ដឹងថា អាគារ​សិក្សា​មួយ​ខ្នង ដែល​កំពុង​បើកសម្ពោធ​នាពេលនេះ គឺជា​អាគារ​ទី​៤​ហើយ ដែល​សមាគម   ហ្គោ​ជិ​កៃ បាន​ឧបត្ថម្ភ និង​អណ្តូងទឹក​ស្នប់ ចំនួន ៣០៩ អណ្តូង ផងដែរ ដែល​សមាគម បាន​កសាង​ជូន​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ហើយ​នៅក្នុង​ឆ្នាំនេះ មាន​អណ្តូង​ទឹកស្អាត ដែលជា​ប្រភេទ​អណ្តូងស្នប់​ចំនួន ៣៣​អណ្តូង  បាន​កសាង​ជូន​ប្រជាពលរដ្ឋ​ឃុំ​ដូន​កែវ ស្រុក​ពួក​ខេត្តសៀមរាប​។

​ក្នុងនាម​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ជនបទ​នៃ​ខេត្តសៀមរាប លោក ឧកញ៉ា សៀង ណាំ​បាន​ថ្លែងអំណរគុណ​យ៉ាង​ធំធេង ចំពោះ​សមាគម ហ្គោ​ជិ​កៃ  ព្រមជាមួយ​សមាជិក នៃ​សមាគម​នេះ​ទាំងអស់ ដែល​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​វិស័យ​អប់រំ  អភិវឌ្ឍន៍​ធនធានមនុស្ស និង បាន​ចូលរួម​យកចិត្តទុកដាក់​ផងដែរ លើ​ការងារ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ សុខុមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​នៃ​ការកសាង​អណ្តូង​ស្អាត ជូន​សហគមន៍​។​

​ក្នុងឱកាស​នោះដែរ លោក ឧកញ៉ា សៀង ណាំ ក៏បាន​ជំរុញ​អោយ​មាតាបិតា​សិស្ស​ទាំងអស់ ត្រូវ​ជំរុញ​កូន​អោយ​ចូលរៀន​អោយបាន​គ្រប់ៗ​គ្នា ដើម្បី​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់​ម្ចាស់​អំណោយ ដែល​បាន​ចំណាយ​ពេលវេលា និង​ថវិការ​ជាច្រើន​មកជួយ​កសាង​អគារសិក្សា​នេះ​។​
       
​ក្នុងឱកាស​ដែរ លោក ឧកញ៉ា សៀង ណាំ បាន​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​២០០​នាក់ ម្នាក់ៗ សា​រ៉ុង​១  សិស្សានុសិស្ស ២២០​នាក់ ទ​ទួ​កបាន​សម្ភារៈ​សិក្សា​មួយចំនួន និង ប្រាក់ ២០០០​រៀល  លោកគ្រូ អ្នកគ្រូ ៩​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិការ​ចំនួន​២០០០០​រៀល  កម្លាំង​កា​ពារ​៤០​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ការរៀបចំ​កម្មវិធី ១​លាន​១០ ម៉ឺន​រៀល  ។ ជាមួយគ្នានេះដែរ ប្រតិភូ​សប្បុរសជន​ជប៉ុន បាន​នាំយក អំណោយ​មួយចំនួនទៀត​ទៅជា​មួយ​ផងដែរ សម្រាប់​ចែកជូន​ក្មួយ​កុមារ ក្នុងនោះ រួមមាន​សម្ភារ​សិក្សា សម្លៀកបំពាក់ និង​ទ្រនាប់ជើង​៕

អាគារ​សិក្សា ១​ខ្នង ស្មើនឹង ៣ បន្ទប់ និង​អណ្តូង​ទឹកស្អាត ៣៣ អណ្តូង អំណោយ​សប្បុរសជន​ជប៉ុន ធ្វើ​ពិធី​សម្ភោ​ធ និង​ប្រគល់ជូន​ប្រជាពលរដ្ឋ ខេត្តសៀមរាប​

អាគារ​សិក្សា ១​ខ្នង ស្មើនឹង ៣ បន្ទប់ និង​អណ្តូង​ទឹកស្អាត ៣៣ អណ្តូង អំណោយ​សប្បុរសជន​ជប៉ុន ធ្វើ​ពិធី​សម្ភោ​ធ និង​ប្រគល់ជូន​ប្រជាពលរដ្ឋ ខេត្តសៀមរាប​

អាគារ​សិក្សា ១​ខ្នង ស្មើនឹង ៣ បន្ទប់ និង​អណ្តូង​ទឹកស្អាត ៣៣ អណ្តូង អំណោយ​សប្បុរសជន​ជប៉ុន ធ្វើ​ពិធី​សម្ភោ​ធ និង​ប្រគល់ជូន​ប្រជាពលរដ្ឋ ខេត្តសៀមរាប​