ប៉ូលិស​កម្ពុជា បន្ត​ស្វែងរក​ចាប់ខ្លួន​មេក្លោង និង​អ្នកពាក់ព័ន្ធ​មួយចំនួន ពាក់ព័ន្ធ​ការ​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណេ​ត​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ប៉ូលិស​កម្ពុជា​កំពុងតែ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​មេក្លោង ដែលជា​ជនជាតិ​ចិន និង​អ្នកពាក់ព័ន្ធ​មួយចំនួន ដែល​ពួន​សម្ងំ​លាក់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ធ្វើ​សកម្មភាព​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​។​

​ការស្វែងរក​ចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​ប៉ូលិស​កម្ពុជា បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ កាលពីពេល​ថ្មីៗ​នេះ ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​១៦៨​នាក់ នៅ​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​ការ​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណេ​តទៅ​ក្រៅប្រទេស​។​

​ទន្ទឹមនឹង​ការចាប់ខ្លួន និង​បញ្ជូន​ចេញ​នូវ​ជនជាតិ​ចិន​ចំនួន ១៦៨​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការបោក​ប្រាក់​តាម​ទូរគមនាគមន៍​ពី​កម្ពុជា អាជ្ញាធរ​ឥណ្ឌូនេស៊ី ក៏បាន​សហការ​ជាមួយ​អជ្ញាធរ​ចិន ប​ណេ្ត​ញ​ជន​ជាតិចិន​ចំនួន ៨៦ នាក់ ត្រលប់​ទៅ​ប្រទេស​ចិន​។ ជន​ដែល​ត្រូវ​ចាប់ខ្លួន​នេះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារប្រាក់​តាម​អ៊ី​ន​ធើ​ណេ​ត ចំនួន​ជាង ៤០០០ ករណី ដោយ​ប្រើ​មធ្យោបាយ​ទូរស័ព្ទ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ជនជាតិ​ចំនួន​១៦៨​នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន គឺ​ពួកគេ​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​មួយ​ដែលជា​បទល្មើស​ឧក្រិដ្ឋ គឺ​បាន​គំរាមកំហែង ឈរ​បោក តាម​ប្រព័ន្ធ​ទូរស័ព្ទ​ទៅ​ប្រទេស​ចិន​។ ហើយ​ការចាប់ខ្លួន​នេះ គឺមាន​ការសហការ​ជាមួយ​ជាមួយ​ប៉ូលិស​ចិន​។ ហើយ​ក្រុម​នេះ គឺមាន​ការរៀបចំ​ជា​ប្រព័ន្ធ ដោយ​ក្នុង​ជនជាតិ​ចិន ១៦៨​នាក់ សមត្ថកិច្ច​ចាប់បាន​មេក្លោង​ខ្លះ និង​នៅ​មេក្លោង​មួយចំនួនទៀត សមត្ថកិច្ច​កំពុងតែបន្ត​នីតិវិធី​ស្វែងរក​មេក្លោង និង​អ្នកពាក់ព័ន្ធ​។ ដោយ​លោក​បាន​បញ្ជាក់ថា សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចូលរួម​នៅក្នុង​បទល្មើស​ឧក្រិដ្ឋ​នេះ គឺ​មិនមាន​ទេ គឺ​គ្រាន់តែ​ពាក់ព័ន្ធ​នៅក្នុង​ការជួល​ទីតាំង​តែប៉ុណ្ណោះ​។​

​ចំណែក​លោក តុង ស័ង​កាំ​ង អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​របស់​កង​សេនានុព័ន្ធ ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន បាន​ថ្លែងថា ជនសង្ស័យ​ទាំង ១៦៨​នាក់ នេះ បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ គឺ​ស្ថិតនៅលើ​ការសម្រេច​របស់​តុលាការ ហើយ​ការចាប់ខ្លួន​ជនល្មើស​ទាំងអស់នេះ គឺមាន​ការសហការ​ជាមួយ​ប៉ូលិស​កម្ពុជា​។​

​មន្ត្រី​រូប​នោះបាន​បញ្ជាក់ថា “​បញ្ហា​ឈរ​បោក​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណេ​ត​នេះ មិន​មានតែ​បញ្ហា​ដល់​ត្រឹមតែ​ប្រជាជន​នៅ​ប្រទេស​ចិន​ទេ គឺពាក់ព័ន្ធ​ទៅដល់​ស្ថាប័នរដ្ឋ​ផងដែរ ចំពោះ​បញ្ហា​បង្ក្រាប​បទល្មើស​ឈរ​បោក​តាម​ប្រព័ន្ធ​អ៊ី​នន​អ​ធើ​ណេ​ត គឺថា មិនមែន​តែ​សមត្ថកិច្ច​របស់​ប្រទេស​កម្ពុជា​ទេ គឺ​ទូទាំង​ពិភពលោក​សហការ​គ្នាប​ង្ក្រា​ប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​នេះ ហើយ​ជាការ​ការពារ​ដល់​ប្រជាជន​ទូទាំង​ពិភពលោក​ទាំងអស់គ្នា កុំ​ឲ្យ​ចាញ់បោក​នឹង​បទល្មើស​ឆបោក​នេះ​”៕​

ប៉ូលិស​កម្ពុជា បន្ត​ស្វែងរក​ចាប់ខ្លួន​មេក្លោង និង​អ្នកពាក់ព័ន្ធ​មួយចំនួន ពាក់ព័ន្ធ​ការ​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណេ​ត​

ប៉ូលិស​កម្ពុជា បន្ត​ស្វែងរក​ចាប់ខ្លួន​មេក្លោង និង​អ្នកពាក់ព័ន្ធ​មួយចំនួន ពាក់ព័ន្ធ​ការ​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណេ​ត​

ប៉ូលិស​កម្ពុជា បន្ត​ស្វែងរក​ចាប់ខ្លួន​មេក្លោង និង​អ្នកពាក់ព័ន្ធ​មួយចំនួន ពាក់ព័ន្ធ​ការ​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណេ​ត​