សែលកាត លើកទឹកចិត្តយុវជនខ្មែរក្នុង ការចូលរួមអភិវឌ្ឍដំណើការ សហគមន៍អាស៊ាន

សែលកាត ផ្ដល់ការឧបត្ថម្ភគាំទ្រដល់ វិទ្យាស្ថាន អន្តរជាតិ កម្ពុជា-អាស៊ាន និងសារព័ត៌មានថ្មីៗ ក្នុងការសម្ពោធគំនិតផ្ដួចផ្ដើមកម្មវិធី Line ចំណេះដឹងអំពីអាស៊ាន។

សែលកាត លើកទឹកចិត្តយុវជនខ្មែរក្នុង ការចូលរួមអភិវឌ្ឍដំណើការ សហគមន៍អាស៊ាន
គម្រោងដែលបម្រើការជាមុខងារ កម្មវិធីមួយសម្រាប់កិច្ចសហការរវាងសហគមន៍យុវជនអាស៊ាន នឹង​ផ្ដល់​​ឱកាស​​​សម្រាប់ការយល់ដឹង ស្គាល់អត្តសញ្ញាណ និងដោះស្រាយបញ្ហាដែលទាក់ទងនឹងសេដ្ឋកិច្ច កម្លាំងពលកម្ម និងបញ្ហាពាក់ព័ន្ធដទៃទៀត។

ដោយបានបែងចែកការប្រតិបត្តិចេញជា4ដំណាក់កាល កម្មវិធី Line ចំណេះដឹងអំពីអាស៊ាន​ នឹងមានវគ្គតម្រង់ទិស សន្និសីទ សិក្ខាសាលា  និងការប្រកួតគម្រោងសំណេរខ្លី  ក្នុងរវាងរយៈពេល 2ខែ ចាប់ពីថ្ងៃទី1 វិច្ឆិកា ដល់ 31 ធ្នូ។តាមប្រសាសន៍លើក ឡើងរបស់លោក នីក វ៉ានវីន នាយកផ្នែកទីផ្សារ ក្រុមហ៊ុនសែលកាត បានឲ្យដឹងថា “កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសពីសំណាក់យុវជន គឺជាការហ្វឹកហាត់ផ្ដល់ ចំណេះដឹង និងការអប់រំដែល ជួយពង្រីកការយល់ដឹងអំពីបញ្ហាទូទៅ ​និងបង្កើតគំនិតអំពីរបៀបរក ដំណោះ​ស្រាយតាម​រយៈការ​ផ្លាស់ប្ដូរគំនិតយោបល់។ យើងក៏ជឿជាក់ថាកម្មវិធីនេះ  ពិតជាផ្ដល់នូវស្មារតី​ សហគមន៍​យុវជន​អាស៊ាន​ ក៏ដូចជាលើកទឹកចិត្តសម្រាប់ការសន្ទនា ក៏អាចជួយផ្សារភ្ជាប់ទំនាក់ទំនង រវាងកម្ពុជា និង​ប្រទេស​ជិត​ខាង កាន់តែជិតស្និទ្ធផងដែរ។

ចុងបញ្ចប់នៃគម្រោង អ្នកចូលរួមនឹងទទួលបានឱកាសធ្វើបទបង្ហាញ និងការពារអត្ថបទ​សំណេរ របស់ខ្លួន​នៅ​ចំពោះមុខ គណៈកម្មការ។ គណៈកម្មការឯករាជ្យ នឹងធ្វើការជ្រើសរើស​ អ្នកឈ្នះ​ចំនួនបី រូប​សម្រាប់​រង្វាន់ប្រាក់សុទ្ធ និងដំណើរទស្សនកិច្ចទៅ កាន់ប្រទេសម៉ាឡេស៊ី មេដាយ វិញ្ញាបនបត្របញ្ជាក់ អាហារូបករណ៍100% សិក្សានៅវិទ្យាស្ថាន អន្តរជាតិ កម្ពុជា-អាស៊ាន និងរង្វាន់ផ្សេងទៀត ពីសែលកាត។ បន្ថែមលើសពីនេះ អត្ថបទសំណេរ និងបទបង្ហាញរបស់ពួកគេ នឹងត្រូវផ្សព្វផ្សាយក្នុងគេហទំព័រ CAM-ASEAN និងទំព័រហ្វេសប៊ុក ជូនសាធារណជនបានឃើញទៀតផង។

ការដាក់ពាក្យកំពុងដំណើរការជាបណ្ដើរៗហើយ។ សម្រាប់ឆ្នាំនេះ អ្នករៀបចំកម្មវិធី មាន​បំណងទាក់ ទាញ​ឲ្យមាន​យុវជន​ ទូទាំងកម្ពុជាចូលរួមបាន ចំនួន1000នាក់។ អ្នកអាចចូលរួមបាន​តាមរយៈការ​ចុះ ឈ្មោះ​ដោយ​ ឥតគិតថ្លៃ។ ពាក្យសុំចុះឈ្មោះ អាចទាញយកពីទំព័រវេបសាយ ។

កម្មវិធីលម្អិត និងកាលបរិច្ឆេទកម្មវិធី នឹងត្រូវផ្សព្វផ្សាយលើទំព័រវេបសាយអំពីព្រឹត្តិការណ៍នេះ។

សម្រាប់ព័ត៌បន្ថែម សូមទាក់ទងលេខទូរស័ព្ទ 076​​​ 4444 036។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត