ប៉ូលិសក្រុង​នឹងធ្វើសន្និសីទ​កាសែតបង្ហាញមុខ​ក្រុមជនសង្គម​ងងឹតនៅពេល​បន្តិចទៀតនេះ

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងថា​ នៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ វេលាម៉ោង៣​រសៀលបន្តិចទៀតនេះ ស្នង​ការនគរបាល​រាជធានីភ្នំពេញ​នឹងធ្វើសន្និសីទកាសែត​បង្ហាញមុខក្រុមចោរប្លន់​ លួច និងឆក់ ​ដែលធ្វើសកម្មភាពកន្លងមក​នៅក្នុងខណ្ឌ​មួយចំនួនក្នុង​ចំណោមខណ្ឌទំាង១២ ។

ព័ត៌មាន​លម្អិតនឹង​មានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕