ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​លេង​ក្រោម​រថយន្ត​ដឹក​ទឹកកក​ឈប់​ដាក់​ឱ្យ​ម៉ូយ មិនដឹង​បើក​ចេញ​ទៅ​កិន​ស្លាប់

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង​ខណៈ​ឈប់​ដាក់​ទឹកកក​ឱ្យ​ម៉ូយ ហើយ​មិន​បានដឹង​ថា មាន​ក្មេង​ប្រុស​ចូល​លេង​នៅ​ក្រោម​រថយន្ត​ទេ លុះ​ពេល​ដាក់​ទឹកកក​រួច ក៏​បើក​ចេញ​ទៅ បណ្តាល​ឱ្យ​កិន​ក្មេង​ប្រុស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី ។

ប្រភព​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់​ឈ្មោះ​នី​ត ចាន់​ណា អាយុ​៤​ឆ្នាំ ។ ចំណែក​អ្នកបើកបរ​ឈ្មោះ​ឌុ​ក មឿ​ន អាយុ​២២​ឆ្នាំ បើក​រថយន្ត​ស្លាក​លេខ​បាត់ដំបង 2A-9258 ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​នាំ​ខ្លួន​អ្នកបើកបរ និង​រថយន្ត​មក​កាន់​ស្នងការ​ខេត្ត តែ​ភាគី​រថយន្ត​បាន​បង់​សំណង​ភ្លាម​ៗ​ទៅ​ឱ្យ​ខាង​ភាគី​ជន​​រង​គ្រោះ​ចំនួន​១.០០០​ដុល្លារ​​ហើយ នេះ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច ។

បើ​តាម​ការ​រិះគន់​ពី​អ្នក​ភូមិ​ឱ្យ​ដឹង​ថា គឺ​មក​ពី​ការ​ធ្វេសប្រហែស​របស់​ឪពុក​ម្តាយ ដែល​បណ្តោយ​ឱ្យ​កូន​តូច​លេង​របៀប​នេះ ដោយ​មិន​បាន​យកចិត្តទុកដាក់​លើ​កូន​ទាល់តែ​សោះ ។