៦វិធី ដើម្បីឲ្យទូទឹកកក មានក្លិនក្រអូបល្អ

សុខភាព៖ ដើម្បីការពារទូទឹកកកកុំឲ្យមានក្លិនអាប់អួរ រំខានដល់ឃានវិញ្ញាណ ចូរប្រើវត្ថុ ឬវិធីណាមួយខាងក្រោមនេះ៖

- មេម្ស៉ៅ ( មេសម្រាប់ឲ្យម្ស៉ៅឡើង) : ដាក់ពែង ឬចានមេម្ស៉ៅតាមជ្រុង ទូទឹកកក ដោយប្តូរចេញរៀងរាល់៣ខែម្តង។

- ធ្យូងៈ រកកូនក្រឡ ឬ កែងមានមាត់ធំដាក់ធ្យូង ៣ដុំហើយយកទៅដាក់ក្នុងទូទឹកកក ដោយប្តូរធ្យូងថ្មរៀងរាល់៣ខែម្តង។

- វ៉ានីឡា ( ម្ស៉ៅវ៉ានី): យកសំឡី ២ ឬ ៣ដុំ ជ្រលក់ក្លិនវ៉ានីហើយយកទៅដាក់តាមធ្នើ ក្លាស្សេ ក្នុងទូទឹកកក ដើម្បីឲ្យវាសាយភាយ ក្លិនក្រអូបរាប់សប្តាហ៍។

- កាហ្វេៈ ដាក់កែវ ឬពែងម្ស៉ៅកាហ្វេនៅក្នុងទូទឹកកក អាចជួយកំចាត់ក្លិនអាប់អួរបាន ច្រើនខែ តែប្រយ័ត្នព្រោះម្ស៉ៅកាហ្វេ អាចធ្វើឲ្យទឹកកក ឬការ៉េមរបស់អ្នកជាប់ ក្លិនកាហ្វេបាន។ ដូច្នេះអ្នកត្រូវទុកវត្ថុទាំងអស់នេះ (អាហារដែលអ្នកមិនចង់ឲ្យឆ្លងក្លិន) នៅក្នុងថង់ប្លាស្ទិក ឬប្រអប់ដែលមានគម្រប់បិទជិត។

- ក្រូចឆ្មារៈ យកក្រូចឆ្មារមកពុះជាពីរ ហើយយកទៅដាក់ផ្ងារនៅក្នុងទូទឹកកក។

- អំបិល និងផ្លែឈើប្រភេទក្រូចៈ យកក្រូច ក្រូចឆ្មារ ឬ ក្រូចសើចជាដើម មកពុះជាពីរ យកសាច់ខាងក្នុងចេញអោយអស់ ហើយដាក់អំបិលជំនួសទៅវិញ រួចយកទៅដាក់នៅ ក្នុងទូទឹកកក។ វាអាចជួយកម្ចាត់ក្លិនអាប់អួរ នៅក្នុងទូទឹកកកបានប្រមាណ ២សប្តាហ៍៕

៦វិធី ដើម្បីឲ្យទូទឹកកក មានក្លិនក្រអូបល្អ