ក្រុមនិស្សិតប្រតិកម្ម ខណៈសាកល វិទ្យាល័យមួយ ចេញបម្រាមមិនឲ្យ ឱបថើប ឬបញ្ចុកអាហារ គ្នាឡើយ

ប៉េកាំង៖ សាកលវិទ្យាល័យមួយ នៅប្រទេសចិន បានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ក្រុមនិស្សិត បន្ទាប់ពីដាក់ ចេញនូវ គោលនយោបាយថ្មីមួយ ប្រឆាំងនឹងការបង្ហាញ ពីផលប៉ះពាល់នៅទីសាធារណៈ ។

សាកលវិទ្យាល័យ Jilin Jianxhu បានប្រកាសថា និស្សិតគ្រប់រូបមិនត្រូវបានអនុញ្ញាតឲ្យ បញ្ចុកចំណីគ្នាដោយស្លាប ព្រា ឬចង្កឹះ នៅកន្លែងលក់អាហារឡើយ ហើយបម្រាមនៅ មានជាច្រើនទៀតដូចជា ហាមកាន់ដៃគ្នាឱប ឬថើប ជាដើម ។

និស្សិតម្នាក់បាននិយាយថា គាត់មានអារម្មណ៍ថា គោលនយោបាយថ្មីនេះ ពិតជារំខានចិត្តណាស់ ហើយនិស្សិត ខ្លះក៏ លើកឡើងដែរថា អាហារលក់នៅក្នុងសាលា មិនមានរសជាតិគួរឲ្យចង់បរិភោគទេ ។

ដើម្បីធានាការអនុវត្ត លើគោលនយោបាយថ្មីនេះ មន្ត្រីសាលាបានបញ្ជាក់ថា នៅកន្លែងលក់អាហារ សម្រាប់និស្សិត បរិភោគ និងមានការដាក់កាមេរ៉ា តាមដានពីសកម្មភាពពួកគេ ដើម្បីចង់ដឹងថាតើនរណាខ្លះ ល្មើសនឹងបម្រាម ទាំងនេះ ៕