មិនគួរឲ្យជឿ! ស្ត្រីអាយុ៤៧ឆ្នាំម្នាក់ ទើបដឹងថាខ្លួនមានផ្ទៃពោះ ស្រាប់តែ១ម៉ោងក្រោយ សម្រាលបានកូនស្រីម្នាក់

បរទេស៖ គ្រូពេទ្យនៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាម៉េរិក បាននិយាយថា ស្ត្រីអាយុ៤៧ឆ្នាំ ម្នាក់ទើបនឹង សម្រាល កូនដំបូងប្រកបដោយ សុខភាពល្អ ដោយគ្រាន់តែ ១ម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាងដឹងថា ខ្លួនមានគភ៌ ។

នាង Judy Brown បានទៅកាន់មន្ទីរពេទ្យ Beverly បន្ទាប់ពីនាងមានអាការៈឈឺពោះខ្លាំង ហើយនាងនិយាយថា កាលពីពោះឡើងរាងធំបន្តិច នាងគិតថា ទាក់ទង នឹងអាយុកាន់តែចាស់ហើយ ធ្វើឲ្យអស់រដូវដោយមិនគិតថាខ្លួន មានកូនឡើយ បន្ទាប់ពីនាង និងប្តីរៀបការរស់នៅជាមួយគ្នាអស់រយៈពេល២២ឆ្នាំមកហើយនោះ ។

គ្រូពេទ្យបានប្រាប់នាងក្រោយពីពិនិត្យមើលពោះរួចដោយនិយាយថា នាងដល់ពេលសម្រាលកូនហើយស្រាប់តែ ១ម៉ោង ក្រោយមក Judy ក៏សម្រាលបានកូនស្រីម្នាក់ ។ ពេលនេះនាង Judy សម្រាល បានកូនទី១ ដោយប្តីប្រពន្ធមួយ គូនេះមិនបានត្រៀមរបស់របរសម្រាប់ការមានកូនផងនោះ ទើបធ្វើឲ្យមានការប្រញាប់ប្រញាល់ក្នុងការស្វែងរកសម្ភារៈ ភ្លាមៗសម្រាប់កូនដំបូងរបស់ពួកគេតែម្តង ។

ទារិកាដែលទើបនឹងកើតនេះឈ្មោះថា Carolyn Rose ទម្ងន់៨ផោនទាំងម្តាយ និងកូនគឺសុទ្ធតែមានសុខភាពល្អទាំង ពីរនាក់ ៕

មិនគួរឲ្យជឿ! ស្ត្រីអាយុ៤៧ឆ្នាំម្នាក់ ទើបដឹងថាខ្លួនមានផ្ទៃពោះ ស្រាប់តែ១ម៉ោងក្រោយ សម្រាលបានកូនស្រីម្នាក់

  • មិនគួរឲ្យជឿ! ស្ត្រីអាយុ៤៧ឆ្នាំម្នាក់ ទើបដឹងថាខ្លួនមានផ្ទៃពោះ ស្រាប់តែ១ម៉ោងក្រោយ សម្រាលបានកូនស្រីម្នាក់已关闭评论
  • 219 views
  • Hide Sidebar
    A+