ថតជាប់ថាសហោះ សង្ស័យជារបស់ពួកមនុស្សក្រៅភព ត្រូវបានបង្ហោះឡើង ល្បីពេញយូធូប (មានវីដេអូ)

អាមេរិក៖ វីដេអូដ៏ចំឡែកមួយ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើអ៊ីនធឺណែត ខណ:ដែលវីដេអូឃ្លីបនេះ ត្រូវបានថតនៅម៉ោងប្រហែល៧យប់ ម៉ោងនៅក្នុងស្រុក ថ្ងៃទី២៤​ តុលា នៅក្នុងទីក្រុង New Boston​ ក្បែរព្រំដែនរដ្ឋ Ohio និងរដ្ឋ Kentucky សហរដ្ឋអាមេរិក។

រូបរាងយានចំឡែក ដែលត្រូវគេសង្ស័យថាជា ថាសហោះ ត្រូវបានគេមើលឃើញតាមបង្អួច​ និងបន្ទប់របស់អ្នករស់នៅក្នុងតំបន់​ខាងលើ។ សាក្សីម្នាក់ ឈ្មោះ Thomas ជាអ្នកថតដោយផ្ទាល់​​ បានប្រាប់ថា មូលហេតុដែលគាត់ហៅវាថាជាយានអវកាស របស់មនុស្សក្រៅភព ព្រោះនៅពេលដែលយើងពង្រីកមើលកាន់តែជិតទៅ យើងនឹងឃើញរូបរាងរបស់វាកាន់តែច្បាស់។

សាក្សីរូបនេះ ប្រាប់ទៀតថា គាត់បានឃើញ ឧទ្ធម្ភាគចក្ររបស់ទាហាន ចំនួន ២គ្រឿង ហោះដេញតាមយានអវកាសនោះទៀតផង។ គាត់បន្ថែមទៀតថា យានអវកាសនោះ ពេលវាកំពុងហោះ មានសំលេងស្ងាត់យ៉ាងចម្លែកមែនទែន និងថែមទាំងចេញពន្លឺទៀតផង។

វីដេអូនេះ ត្រូវបានបង្ហោះចូលវេបសាយយូធូប ដោយគណនីឈ្មោះ Secureteam10 និងមានអ្នកចុចមើលយ៉ាងច្រើន៕ សូមទស្សនាវីដេអូខាងក្រោម៖

ថតជាប់ថាសហោះ សង្ស័យជារបស់ពួកមនុស្សក្រៅភព ត្រូវបានបង្ហោះឡើង ល្បីពេញយូធូប (មានវីដេអូ)ថតជាប់ថាសហោះ សង្ស័យជារបស់ពួកមនុស្សក្រៅភព ត្រូវបានបង្ហោះឡើង ល្បីពេញយូធូប (មានវីដេអូ) 

 ប្រភព:

កែសម្រួលដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត