​ប្រទះឃើញ​សាកសព​នាងក្រមុំ​បាត់​ខ្លួន​ក្នុង​ស្ទឹង​សង្កែ​ហើយ​

​ខេត្តបាត់ដំបង​៖​សាកសព​នារី​រងគ្រោះ​ដែល​បាត់​ខ្លួន ដោយ​ត្រូវ​ជនសង្ស័យ​ប៉ង​រំលោភ រួច​វាយ​ទម្លាក់​ទឹកស្ទឹង​នោះ ត្រូវ​ក្រុមគ្រួសារ​ប្រទះឃើញ​ហើយ​នៅ​ចំណុច​ស្ទឹង​សង្កែ​ត្រើយ​ខាងលិច ចម្ងាយ​ពី​កន្លែងកើតហេតុ​១​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​តាត​ន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​ការប្រទះឃើញ​សាកសព​នេះ​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា ២០១៥ នេះ បន្ទាប់ពី​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ដដែល​នេះ និង​ស្តាប់​ចម្លើយសារភាព​រួចមក​បាន​សន្និដ្ឋានថា នារី​រងគ្រោះ​អាច​ស្លាប់ នៅក្នុង​ទឹកស្ទឹង​សង្កែ ទើប​កម្លាំង​សមត្ថកិច្ច​ស្រុក​សង្កែ រួមទាំង​សាច់ញាតិ​នារី​រងគ្រោះ បានចេញ​ស្វែងរក​សាកសព​នារី​រងគ្រោះ​ដែលមាន​ឈ្មោះថា ឆាំ ស្រីរ័ត្ន តាម​ដងស្ទឹង​សង្កែ តាម​មធ្យោបាយ​ផ្សេងៗ​គ្នា និង​បាន​ប្រទះឃើញ​សព​របស់​នាង នៅ​ចំណុច​ខាងលើ​តែម្ដង​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ ចាន់ កុសល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តា​មឹ​ម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ តាម​ច​ឆ្លើយ​សារភាព​របស់​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់កើតហេតុ​ខ្លួន​បាន​យក​សំណាញ់​ទៅ​បង់​ត្រី​នៅ​ដងស្ទឹង​សង្កែ ហើយ​បាន​លប​ឡើងទៅ​ចាប់​នារី​វ័យក្មេង​ម្នាក់​ឈ្មោះ ឆាំ ស្រីរ័ត្ន ហៅ​តេ​ម៉ូ មុខរបរ​បណ្ដុះ​សណ្ដែក ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ នេ​ត​យ៉ង់ ដើម្បី​ចាប់រំលោភ ។ ប៉ុន្តែ​ដោយ​នាង​បាន​ស្រែក​ឆោឡោ ខ្លួន​ក៏បាន​ទាញ​នាង​ទៅដល់​មាត់​ស្ទឹង​សង្កែ តែដោយសារ​កំហឹង ព្រោះ​នាង​បាន​ចាក់​ខ្លួន​១​កន្ត្រៃ ទើប​ខ្លួន​វាយ​នាង ហើយ​អូស​នាង​ទម្លាក់ចោល​កណ្ដាលស្ទឹង រួច​ហែល​ទៅ​ត្រើយម្ខាង​បាត់​។ ជនសង្ស័យ​បាន​សារភាព​ទៀតថា ក្រោយ​ធ្វើ​សកម្មភាព​រួច ខ្លួន​ក៏បាន​ហែល​មកវិញ ដើម្បី​គេចខ្លួន​ទៅក្នុង​ចម្ការ​នៅក្រោយ​ភូមិ​។​

​ក្រោយ​ស្វែង​រកឃើញ​សាកសព នាង ឆាំ ស្រីរ័ត្ន ភ្លាម​សមត្ថកិច្ច​បាន​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ បាន​រកឃើញថា នាង​ពិតជា​ត្រូវស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ខណៈដែល​ជនសង្ស័យ​បាន​វាយ​ទម្លាក់​នាង​ក្នុង​ទឹកស្ទឹង ហើយ​នាង​មិនចេះ​ហែល​ទឹក ក៏​ឈ្លក់​ស្លាប់​តែម្ដង​៕

 

​ប្រទះឃើញ​សាកសព​នាងក្រមុំ​បាត់​ខ្លួន​ក្នុង​ស្ទឹង​សង្កែ​ហើយ​
​ប្រទះឃើញ​សាកសព​នាងក្រមុំ​បាត់​ខ្លួន​ក្នុង​ស្ទឹង​សង្កែ​ហើយ​
​ប្រទះឃើញ​សាកសព​នាងក្រមុំ​បាត់​ខ្លួន​ក្នុង​ស្ទឹង​សង្កែ​ហើយ​