​នគរបាល​ខេត្តកណ្ដាល​សហការ​ជាមួយ​នគរបាល​ខេត្តក្រចេះ​ចាប់​រថយន្ដ​៦​គ្រឿង និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

​ខេត្តក្រចេះ​៖​នគរបាល​ខេត្តកណ្ដាល​សហការ​ជាមួយ​នគ​បាល​ខេត្តក្រចេះ​បើក​យុទ្ធនាការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​ពី​នាក់​និង​រថយន្ដ​សេរី​ទំនើប​ចំនួន​៦​គ្រឿង​ដែល​ក្រុមចោ​លួច​ពី​ខេត្តកណ្ដាល​មក​លក់​នៅ​ខេត្តក្រចេះ​។ យុទ្ធនាការ​នេះ​បញ្ជា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ​ធ្វើឡើង​ពេញ​មួយថ្ងៃ​នៅ​ទី​១១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥​នៅ​ក្រុង​ក្រចេះ​។​

​នគរបាល​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹងថា ដោយ​ឧត្ដមសេនីយ៍​ស្នងការ​ខេត្តកណ្ដាល​ទទួល​ព័ត៌មាន និង​មាន​តម្រុយ​ថា មាន​រថយន្ដ​ទាំងនេះ​មកដល់​ខេត្តក្រចេះ​ទើប សហការ​ជាមួយ​នគ​បាល​ខេត្តក្រចេះ​ដោយ​ពី​បញ្ជា​ផ្ទល់​ពី​លោក​ឧត្ដមសេនីយ៍ លន់ សុផាត ស្នងការ​នគ​បាល​ខេត្តក្រចេះ​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ស្រាវជ្រាវ​រកឃើញ​រថយន្ដ​ចំនួន​៦​គ្រឿង ។ លោក​បន្តថា រថយន្ដ​នោះ​មាន​ម៉ាក​កាមរី​បា​ឡែ​ន កាមរី​ឆ្លាម និង​មាក​កូរ៉ូឡា​។ ចំណែក​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​ឈ្មោះ អ៊ុន អ៊ី​យ៉ូ​រ៉ា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ និង​២​ឈ្មោះ អោ​ល វណ្ឌី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​វត្ត សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​។ លោក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ថា រថយន្ដ​ទាំង​៦​គ្រឿង​និង​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​នគរបាល​ខេត្តក្រចេះ​ប្រគល់​ឲ្យ​នគរបាល​ខេត្តកណ្ដាល​នាំយកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​នៅ​ព្រឹក​ថ្ងៃទី​១២​នេះហើយ​។​

​លោក​ឧត្ដមសេនីយ៍ លន់ សុផាត ស្នងការ​ខេត្តក្រចេះ បាន​អំ​អំពាវនាវ​ដល់​បងប្អូន​ដែល​បាត់​រថយន្ដ​ឲ្យ​យក​ឯកសារ​ទៅពិនិត្យ​មើល​រថយន្ដ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​៕