ជំនួយផ្នែកយោធា របស់អាមេរិក ៧៥% បានទៅ អ៊ីស្រាអែល និងអេហ្ស៊ីប

ស៊ីអិនអិន៖ សហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទាន ផ្នែកយោធា ទៅកាន់បរទេស នៅក្នុង ឆ្នាំ២០១៤ មាន ចំនួន ៥,៩ពាន់លានដុល្លារ។ នេះបើយោងតាម របាយការណ៍របស់ រដ្ឋាភិបាល ដែលផ្តល់ជំនួយទៅកាន់ បរទេសនេះ។

ទីភ្នាក់ងារសារព័ត៌មានស៊ីអិនអិន ចេញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា កាល ពីឆ្នាំ២០១៤ កន្លង ទៅនេះ ជំនួយផ្នែកយោធាទៅកាន់បរទេស ដល់ទៅ ៧៥ភាគរយ បាន ទៅកាន់ប្រទេសអ៊ីស្រាអែល ចំនួន ៣,១ពាន់ លានដុល្លារ និងអេហ្ស៊ីប ចំនួន ១,៣ពាន់ លានដុល្លារ ជាប្រាក់ជំនួយដើម្បីផ្គត់ផ្គង់លើ វិស័យយោធារបស់ប្រទេស ទាំងពីរ។

នេះជាការចង្អុរបង្ហាញពីទំហំទាក់ទងនៃប្រទេសទាំងពីរ ជាមួយនឹងប្រទេសមហាអំណាច សេដ្ឋកិច្ច ពិភពលោក សហរដ្ឋអាមេរិក។ មិនត្រឹមតែជំនួយហិរញ្ញប្បទានយោធារបស់អាមេរិក ប៉ុណ្ណោះទេ នៅមាន ជំនួយលើផ្នែកជា ច្រើនទៀតដែលប្រទេសទាំងពីរទទួលបាន។

ខាងក្រោមនេះជាប្រទេសធំៗ ៥ ដែលបានទទួលជំនួយយោធាពីអាមេរិកច្រើនជាងគេ៖
១. អ៊ីស្រាអែល ៣,១ ពាន់លានដុល្លារ
២. អេហ្ស៊ីប ១,៣ ពាន់លានដុល្លារ
៣. អ៊ីរ៉ាក់ ៣០០ លានដុល្លារ
៤. ហ្សកដានី ៣០០ លានដុល្លារ
៥. ប៉ាគីស្ថាន ២៨០ លានដុល្លារ ៕

ជំនួយផ្នែកយោធា របស់អាមេរិក ៧៥%  បានទៅ អ៊ីស្រាអែល និងអេហ្ស៊ីប