រូបសំណាក ឌីណូស័រ ចាប់ផ្ដើមធ្វើឡើង នៅក្នុង រដ្ឋកាលីហ្វញ៉ា

កាលីហ្វញ៉ា៖ មន្រ្តីនៅក្នុងទីក្រុង San Juan Capistrano នៃរដ្ឋកាលីហ្វញ៉ា បាននិយាយថា ពួកគេ បានចាប់ផ្ដើម កសាងរូបសំណាកសត្វ ដាយណូស័រឈ្មោះ Apatosauras ដែលមាន កំពស់ ១២,១៩ ម៉ែត្រ នៅក្នុងសួនសត្វមួយកន្លែង ដោយវាត្រូវបានគេរំពឹងទុកថានឹង ទទួលបានការចាប់អារម្មណ៍ យ៉ាងច្រើនកុះករពីមហាជន។

យោងទៅតាមប្រភពព័ត៌មាន Los Angeles Times បានឲ្យដឹងថា លោកស្រី Carolyn Frank ដែល ជាម្ចាស់សួនសត្វ Zoomars  បានទិញរូបក្បាលដាយណូស័រមួយកាលពីឆ្នាំមុន ក្នុងតម្លៃ ១២.០០០ ដុល្លារសហរដ្ឋអាមេរិក ពីផ្សារទំនើបរ៉ូម៉ានី។ បន្ទាប់មកក៏បានពាំនាំយកទៅទីក្រុង Los Rios ដែល ជាកន្លែងដែលនាងរស់នៅ។

ជាមួយគ្នានេះដែរ លោកស្រី Frank បាននិយាយថាៈ "វាគឺជាសត្វនៃប្រវត្តិសាស្រ្ត ដែលត្រូវ បាន កសាងរូបសំណាក់ឡើងនៅក្នុងសួនសត្វមួយនេះ ដើម្បីទុកជាភស្តុតាងនៃ ប្រវត្តិសាស្រ្តផងដែរ៕ "

រូបសំណាក ឌីណូស័រ ចាប់ផ្ដើមធ្វើឡើង នៅក្នុង រដ្ឋកាលីហ្វញ៉ា