អ្នក​គ្រូពេទ្យ​ Eva រៀបការ តែ​គ្មាន​កីឡាករ​ Chelsea ណា​ម្នាក់​​​ចូល​រួម


អ្នក​គ្រូពេទ្យ​ Eva រៀបការ តែ​គ្មាន​កីឡាករ​ Chelsea ណា​ម្នាក់​​​ចូល​រួម

Eva Carneiro ​អតីត​អ្នក​គ្រូពេទ្យ​​របស់​​ក្លិប​ Chelsea ​បាន​រៀបការ​​ហើយ​នៅ​ទីក្រុង​ឡុងដុង ​​កាល​​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ប៉ុន្តែ​គ្មាន​វត្តមាន​អ្នកចាត់ការ​ Jose Mourinho ឬ​កីឡាករ​ក្រុម​តោ​ខៀវ​ណា​ម្នាក់​ចូល​រួម​អបអរ​សាទរ​ឡើយ។

 

អ្នក​គ្រូពេទ្យ​ Eva រៀបការ តែ​គ្មាន​កីឡាករ​ Chelsea ណា​ម្នាក់​​​ចូល​រួម

 

​វេជ្ជបណ្ឌិត​វ័យ​​៤២​ឆ្នាំ បាន​រៀប​ការ​ជាមួយ​ស្វាមី​ឈ្មោះ​ Jason De Carteret ​ជា​អ្នក​ប្រឹក្សា​យោបល់​អាជីវកម្ម ​នៅ​វិហារ​​​គ្រិស្ត​របស់​ St Patrick ​នៅ​តំបន់​ Soho។ ក្រៅ​ពី​​ Mourinho និង​កីឡាករ​ Chelsea គេ​ក៏​មិន​ឃើញ​មាន​បុគ្គលិក​របស់​ក្លិប​ម្ចាស់​ជើង​ឯក​ Premier League ណា​​ម្នាក់​ទៅ​ចូល​រួម​ដូច​គ្នា​ដែរ។

 

Eva បាន​បាត់​បង់​ការងារ​រយៈពេល​៣​ខែ​មក​ហើយ បន្ទាប់​ពី​អ្នកចាត់ការ​​រហស្សនាម “Special One” បញ្ឈប់ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​សីហា ក្រោយ​ខឹង​អ្នក​គ្រូពេទ្យ​រូប​នេះ រត់​ចូល​ទៅ​ពិនិត្យ​របួស​ Eden Hazard ​មិន​ស្គាល់​កាលៈទេសៈ ខណៈ​ដែល​ក្រុម​កំពុង​ទទួល​​ពិន័យ​កាត​ក្រហម១​ផង ​ហើយ Mourniho យល់​ថា​នេះ​ក៏​​ជា​មូលហេតុ​មួយ ធ្វើ​ឲ្យ​ Chelsea ស្មើ​ជាមួយ​ Swansea City កាល​ប្រកួត​បើក​រដូវ​កាល។

 

​អ្នក​ស្រី Eva ​បាន​កើត​នៅ​លើ​ដែនដី​កោះ Gibraltar ​ដែល​មាន​ឪពុក​សញ្ជាតិ​អេស្ប៉ាញ និង​ម្ដាយ​សញ្ជាតិ​អង់គ្លេស ហើយ​អ្នក​ស្រី​បាន​បញ្ចប់​ថ្នាក់​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ Nottingham។ មុន​នឹង​បម្រើការ​នៅ​ក្លិប​ Chelsea អ្នក​គ្រូពេទ្យ​រូប​នេះ ក៏​ធ្លាប់​ធ្វើ​ជា​​គ្រូពេទ្យ របស់​ក្រុម​ជម្រើស​ជាតិ​​នារី​អង់គ្លេស​ផង​ដែរ៕

 

អ្នក​គ្រូពេទ្យ​ Eva រៀបការ តែ​គ្មាន​កីឡាករ​ Chelsea ណា​ម្នាក់​​​ចូល​រួម

 

អ្នក​គ្រូពេទ្យ​ Eva រៀបការ តែ​គ្មាន​កីឡាករ​ Chelsea ណា​ម្នាក់​​​ចូល​រួម

 

អ្នក​គ្រូពេទ្យ​ Eva រៀបការ តែ​គ្មាន​កីឡាករ​ Chelsea ណា​ម្នាក់​​​ចូល​រួម

 

អ្នក​គ្រូពេទ្យ​ Eva រៀបការ តែ​គ្មាន​កីឡាករ​ Chelsea ណា​ម្នាក់​​​ចូល​រួម

 

អ្នក​គ្រូពេទ្យ​ Eva រៀបការ តែ​គ្មាន​កីឡាករ​ Chelsea ណា​ម្នាក់​​​ចូល​រួម

 

អ្នក​គ្រូពេទ្យ​ Eva រៀបការ តែ​គ្មាន​កីឡាករ​ Chelsea ណា​ម្នាក់​​​ចូល​រួម

 

 

-ចុចអាន៖ Liverpool ទាក់​ទង​អតីត​ពេទ្យ Chelsea នាង Eva មក​ចូល​រួម​ជាមួយ​ក្លិប

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror | dailymail