លោក​ហូ​ឡង់ ទូរ​សព្ទ​ទៅ​លោកស្រី​ស៊ូ​ជី ខណៈ​លោក​អូ​បា​ម៉ា ទូរ​សព្ទ​ទៅ​ថេ​ន​សេន​

​លោក​ប្រ​ធានា​ធិ​តី​បារាំង​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ទូរ​សព្ទ​ទៅកាន់​មេ​ដឹក​បក្សប្រឆាំង​លោកស្រី​អង់​សាន ស៊ូ​ជី​ដើម្បី​អបអរសាទរ​ចំពោះ​យុទ្ធនា​ការណ៍​នៃ​ដឹកនាំ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​។ ថ្វី​ដ្បិត​លទ្ធផល មិនទាន់​ចេញ​ជា​ផ្លូវការ​ក៏ដោយ ការសន្ទនា​សាទរ​តាម​ទូរ​សព្ទ​នេះ ធ្វើឡើង​ខណៈពេលដែល បក្ស​លោក ស្រី​ស៊ូ​ជី កំពុង​ទទួល​សំឡេង​ភ្លូកទឹកភ្លូកដី​។ នេះ​បើ​យោងតាម​សារព័ត៌មាន The Irrawaddy​។

​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​បារាំង​ប្រចាំ​ក្រុង​យ៉ាំង​ហ្គូ​ន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា លោក ហួឡ​ង់ បាន​ទូរ​សព្ទ​ទៅកាន់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ដើម្បី​អបអរសាទរ​ចំពោះ​យុទ្ធនា​ការណ៍​នៃ​ការដឹកនាំ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា​៖ លោក (​លោក​ហូ​ឡង់​) បាន​ស្វាគមន៍​ចំពោះ​ការអនុវត្ត​យុទ្ធនាការ ណ៍ និង ការបោះឆ្នោត និង​បាន​សាទរ​លោកស្រី​ស៊ូ​ជី សម្រាប់​តួនាទី​យ៉ាង​មុះ​មុត​ក្នុង​ដំណើរ​នៃ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​ដែល​ត្រូវតែ​គោរព​។

​ការ​សាទរ​របស់​ប្រធានាធិបតី​បារាំង​ទៅកាន់​លោកស្រី​ស៊ូ​ជី បាន​ធ្វើឡើង​ស្របពេល​ជាមួយនឹង​ការ​សាទរ​របស់​ប្រធានាធិបតី​អាមេរិក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​ទៅកាន់​លោក​ថេ​ន សេន ផងដែរ​។ ក្នុងនោះ លោក ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ហៅ​តាម​ទូរ​សព្ទ​ទៅ​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន ដើម្បី​អបអរសាទរ​លោក​ថេ​ន សេន និង​ការដឹកនាំ​របស់លោក ដែល​បាន​ធានា​ការបោះឆ្នោត​ប្រកបដោយ​សេរី និង យុត្តិធម៌​។​

​លោក​អូ​បា​ម៉ា បាន​សរសើរ​លោក ថេ​ន សេន​ថា​៖ «​ជោគជ័យ​នៃ​ការបោះឆ្នោត គឺជា​កេរ​មរតក​មួយ​ដ៏​អស្ចារ្យ​របស់​ប្រធានាធិបតី​។ ការកែទម្រង់​របស់ លោក​ថេ​ន សេន បាន​នាំ​ឲ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​បានឃើញ​នូវ​អនាគត ដ៏​ថ្លៃថ្លា ហើយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក នឹង​បន្ត​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​»៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​