អាមេរិក ចាប់ខ្លួនក្មួយប្រុស ប្រធានាធិបតី វេណេហ្ស៊ុយអេឡា ករណីជួញ ដូរគ្រឿងញៀន ៨០០គីឡូក្រាម

ហៃទី ៖ អា​ជ្ញា​ធរ​ប្រ​ឆាំ​ង គ្រឿង​ញៀន​ អា​មេ​រិក​បា​ន​ចា​ប់​ខ្លួ​ន​ស​មា​ជិក​ ក្រុ​ម​គ្រួ​សារ​ប្រ​ធា​នា​ធិ​ប​តី​ វេ​ណេ​ហ្ស៊ុយ​អេ​ឡា​ លោក Nicolas Maduro ចំនួន ​២​រូប នៅ​ក្នុ​ង​ប្រ​ទេ​ស​ហៃ​ទី ពា​ក់​ព័​ន្ធ​នឹ​ង​កា​រ​ជួ​ញ ដូរ​គ្រឿ​ង​ញៀ​ន នេះ​បើ​យោ​ង​ តា​ម​ការ​ចុះ​ផ្សា​យ​រ​ប​ស់ CNN ចេញ​ផ្សា​យ​នៅ​ថ្ងៃ​ទី ១២ ខែ វិច្ឆិកា ។ តាមការអះអាងរបស់ អាជ្ញាធរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា បុរសទាំងពីរនាក់ ដែលត្រូវចាប់ខ្លួន នោះមានម្នាក់ត្រូវជាក្មួយប្រុសរបស់ភរិយាលោកប្រធានាធិបតីវេណេហ្ស៊ុយអេឡា ហើយត្រូវបានចាប់ខ្លួន ខណៈដែលពួកគេទាំងពីរនាក់ កំពុងតែធ្វើការដោះដូរគ្រឿងញៀន ៨០០គីឡូក្រាមទៅសហរដ្ឋអាមេរិក៕ ដោយ៖ ចាន់ធី