មន្ត្រីកាំកុងត្រូល ខេត្តប៉ៃលិន ដាក់វិធានការក្តៅ ចំពោះអាជីវករ ដែលបន្តនាំយក ទំនិញគ្មានភាព

ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ មន្ត្រីសាខាកាំកុងត្រូល សហការជាមន្ត្រីពាណិជ្ជកម្ម ជាច្រើនរូប បានប្រតិបត្តិការក្តៅ ចំពោះឈ្មួញនាំយកទំនិញគ្មានគុណភាព ផុតថ្ងៃបរិច្ឆេទ ប្រើប្រាស់ ដាក់តាំងលក់ និងមិន សហការជាមន្ត្រីជំនាញចាប់ ដកហូត ឈានបញ្ជូនសំណំរឿង ទៅកាន់សាលាដំបូងខេត្តប៉ៃលិន តាមច្បាប់។

ប្រត្តិបត្តិការនេះ ដឹកនាំមន្ត្រីជំនាញដោយលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន ចុះត្រួតពិនិត្យ តាមលំនៅដ្ឋាន តាមតូបតូចធំ តាមផ្សារជុំវិញខេត្តប៉ៃលិន។

លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តប៉ៃលិនបានប្រាប់ថា ដោយតាមបទបញ្ជាពី លោក អគ្គកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ធ្វើយ៉ាងត្រូវយកចិត្តទុកខ្ពស់ ពីបញ្ហាសុខភាពប្រជាពលរដ្ឋគ្រប់រូប និងទប់ស្កាត់រាល់មុខទំនិញណា ដែលឈ្មួញខិតខូចបង្កបតាមទំនិញមានគុណភាព ដូច្នេះមន្ត្រីសាខាកាំកុងត្រូល ខេត្តប៉ៃលិនគោរពយ៉ាងខ្ចប់ខ្ចួនពីសុខភាព ទប់ស្កាត់ ណែនាំ ដល់គ្រប់រូប ជាពិសេសឈ្មួញៗតែម្តង។

នៅព្រឹកនេះ មន្រ្តីបានធ្វើការដកហូតបាន ទឹកក្រូចចំណុះ៣លីត្រ ចំនួន២៨ដប ទឹកក្រូចចំណុះ១,២៥ លីត្រ ចំនួន៥០ដប ប័រកំប៉ុង ចំនួន២កំប៉ុង ទឹកសណ្តែកកំប៉ុង ចំនួន២កំប៉ុង ដុំខ្នរ ចំនួន៣១កញ្ចប់តូច ទឹកដោះគោក្រហម ចំនួន២ កំប៉ុង ទឹកកំប៉ុង ចំនួន២កំប៉ុង ទំនិញទាំងអស់នេះគឺប្រមូលទៅរក្សាទុកដើម្បីយកទៅកំទេច ចោលនៅថ្ងៃខាងមុខនេះឆាប់ៗ តែចំពោះម្ចាស់មុខទំនិញទាំងអស់ខាងលើនេះ ត្រូវបានមន្ត្រីសាខាកាំកុងត្រូល ខេត្តប៉ៃលិនធ្វើ សន្យាបញ្ឈប់ ប្រព្រឹត្តដូចខាងលើនេះតទៅទៀត  ៕