រថយន្តបាស៊ីរ៉ូ បុករ៉ឺម៉កកង់បី ស្លាប់ម្នាក់ នៅស្រុកកៀនស្វាយ

កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តប៉ាស៊ីរ៉ូ បើកបុករឺម៉កកង់បី បណ្តាលឲ្យម្ចាស់រឺម៉កស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិខ្សំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមប្រភពសាក្សី បានឃើញហេតុការណ៍ និយាយប្រាប់ថា មុនពេលកើតហេតុ មានម៉ូតូរឺម៉កកង់បី បើកបរដោយ ឈ្មោះសេង សន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានធើ្វ ដំណើរចេញ ពីភ្នំពេញ ទៅខេត្តស្វាយរៀង លុះមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែមានរថយន្ត ១គ្រឿង ម៉ាកប៉ាស៊ីរ៉ូ ពាក់ស្លាកលេខ ភ្នំពេញ ២F-១៦០២ ពណ៌ទឹកប្រាក់ឆ្នូតខៀវ ធើ្វដំណើរ ពីអ្នកលឿង មកភ្នំពេញ ហើយប្រជែងជាមួយរថយន្ត១គ្រឿងទៀត នៅពីមុខស្របទិសគ្នា ក៍ជ្រុលចង្គូតទៅបុកម៉ូតូរ៉ឺម៉កកង់បី ចំពេញទំហឹងបណ្តាលស្លាប់អ្នកបើកបរតែម្តង។ ចំណែកអ្នក បើករថយន្ត ក្រោយកើតហេតុ បានរត់គេចខ្លួនដោយសុវត្ថិភាព។

លោកព្រុំសំណាង អធិការរងស្រុកកៀនស្វាយ ផ្នែកចរាចរណ៍ បានអោយដឹងថា ក្រោយពីកើតហេតុសមត្ថកិច្ច ជំនាញបានចុះទៅធើ្វការវាស់វែង ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារ ធើ្វបុណ្យតាមប្រពៃណី ចំណែក រថយន្តនិងម៉ូតូរឺម៉កកង់បី យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវីធី ៕

រថយន្តបាស៊ីរ៉ូ បុករ៉ឺម៉កកង់បី ស្លាប់ម្នាក់ នៅស្រុកកៀនស្វាយ

រថយន្តបាស៊ីរ៉ូ បុករ៉ឺម៉កកង់បី ស្លាប់ម្នាក់ នៅស្រុកកៀនស្វាយ

រថយន្តបាស៊ីរ៉ូ បុករ៉ឺម៉កកង់បី ស្លាប់ម្នាក់ នៅស្រុកកៀនស្វាយ