សិស្សសាលា​ចិន​២​ក្រុម ប្រយុទ្ធ​ដូច​នៅក្នុង​រឿង​ភាគ​ចិន​

ភ្នំពេញ: សិស្សសាលា​ចិន​២​ក្រុម​មាន​គ្នា​ខាង​៤​ទៅ​៦​នាក់ បាន​ណាត​ជួប​វ៉ៃតប់​គ្នា បង្កភាពអនាធិបតេយ្យ​នៅតាម​ផ្លូវ​សារ​ណះ​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលាម៉ោង​១១​ព្រឹក ថ្ងៃទី​១២ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ នៅ​ចំណុច ផ្លូវ​លេខ​២៣២ កែង​ផ្លូវលេខ​១៥៣ ក្បែរ​សាលា​ចិន ឈុ​ង ជី​ង ក្នុង​សង្កាត់​វាល់វង់ ខណ្ឌ​៧​មករា​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ក្មេង​សិស្សសាលា​ចិន​ដែល​ឃាត់ខ្លួន​បាន​៤​នាក់​ក្នុងនោះ​៖ ទី​១ឈ្មោះ គង់ គីមហេង អាយុ​១៩​ឆ្នាំ ជា​សិស្សសាលា​ចិន ទី​២​ឈ្មោះ ម៉េង ឡាយ អាយុ១៦​ឆ្នាំ ជា​សិស្សសាលា​ចិន ទី​៣​ឈ្មោះ សុខ ស៊ីន អាយុ​២០​ឆ្នាំ ទី​៤​ឈ្មោះ ឈុនដេវីត អាយុ​១៥​ឆ្នាំ ។​

​មុនពេល​កើតហេតុ មាន​សិស្សសាលា​ចិន​២​ក្រុម បាន​ណាត​ជួប​ហើយ​បាន​បើកឆាកប្រយុទ្ធ​ដូច​នៅក្នុង​រឿង​ភាគ​ចិន​ហុងកុង​ដេញ​វាយ​គ្នា ខ្លះ​មាន​ខ្សែក្រវ៉ាត់នៅក្នុង​ដៃ​រៀងៗ​ខ្លួនគេ​បាន​ដេញ​វាយ​យ៉ាង​អនាធិបតេយ្យ​នៅតាម​ដងផ្លូវ​។

ភ្លាមៗ​នោះ​ក៍មាន​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​ដើរល្បាត​តាមផ្លូវ​ក៏​ប្រទះឃើញ​ហេតុខាងលើនេះ​ក៏​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​អន្តរាគមន៍​បង្ក្រាប​បាន​កេ្ម​ង​ទំនើង​ទាំង​៤នាក់​នេះ​ភ្លាមៗ រួម​នឹង​ម៉ូតូ​២​គ្រឿង​ទៀត រួច​នាំមក​ប៉ុស្តិ៍​វាលវង់​ដើម្បី​សាកសួរ បានហៅ​អាណាព្យាបាល​មក​ធ្វើការ​ចុះកិច្ចសន្យា​៕​

សិស្សសាលា​ចិន​២​ក្រុម ប្រយុទ្ធ​ដូច​នៅក្នុង​រឿង​ភាគ​ចិន​