ទូរទស្សន៍​រុ​ស្ស៊ី​បង្ហាញ​ដោយ​ច្រឡំ​បណ្តា​រូបភាព​នៃ​អាវុធ​សម្ងាត់

វិមាន​ក្រឹម​ឡាំង​អះអាង​ថា កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ទូរទស្សន៍​រុ​ស្ស៊ី​បាន​ផ្សាយ​ដោយ​ច្រឡំ​បណ្តា​រូបភាព​ប្រព័ន្ធ​សម្ងាត់​នៃ​គ្រាប់បែក​បុក​នុយក្លេអ៊ែរ បច្ចុប្បន្ន​កំពុង​ផលិត​នៅ​រុ​ស្ស៊ី​។

ទូរទស្សន៍​រុ​ស្ស៊ី​២ គឺ​ទូរទស្សន៍ NTV និង PERVY KANAL គ្រប់គ្រង​ដោយ​រដ្ឋ មុន​នេះ​បាន​ផ្សាយ​រូបភាព​នានា​ដែល​គេ​ឃើញ​អ្នក ទទួលខុសត្រូវ​យោធា​រុ​ស្ស៊ី​មួយ​រូប​កំពុង​ពិនិត្យ​ឯកសារ​មួយ ជាមួយ​រូបគំនូរ និង​រូប​ប្រព័ន្ធ​គ្រាប់បែក​បុក​នុយក្លេអ៊ែរ​ថ្មី ហៅ​ប្រព័ន្ធ STATUS-6 ។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌី​មី​ឌ្រី ប៉េ​ស្កូវ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា តាម​ពិត​ទៅ​ទិន្នន័យ​សម្ងាត់​មួយ​ចំនួន​ត្រូវ​បាន​ថត​ថោ​យ​កាមេរ៉ា​នៃ​បណ្តា​ទូរទស្សន៍ ។ លោក​សង្ឃឹមថា រឿង​បែប​នេះ​នឹង​ពុំ​មាន​ទៀត​ឡើយ ។

បញ្ចាំង​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​៩ វិច្ឆិកា របស់​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ៉ា្ល​ឌី​មៀរ ពូ​ទី​ន ជាមួយ​បណ្តា​អ្នក​ទទួលខុសត្រូវ​ផ្នែក​យោធា​នៅ​ក្រុង​សួត​ជី​ជាប់មាត់​សមុទ្រ​ខ្មៅ​រូបភាព​ទាំងនេះ​ត្រូវ​ទូរទស្សន៍​ទាំង​២​លុប​ចោល​វិញ​ដោយ​រហ័ស ។ ទោះបី​យ៉ាងណា រូបភាព​ទាំងនេះ​នៅ​តែ​មាន​ក្នុង YOUTUBE។

គ្រាប់បែក​បុក​នុយក្លេអ៊ែរ​នេះ​ដែល​បាញ់​ចេញពី​បណ្តា​នាវាមុជទឹក ផលិត​ជា​សម្ងាត់​សម្រាប់​ជា​ពិសេស​បង្កើត​តំបន់​មាន​វិទ្យុសកម្ម​ដ៏​ធំ​ទូលាយ​មួយ ដែល​នឹង​ពុំ​អាច​ប្រើប្រាស់​កើត​សម្រាប់​រាល់​សកម្មភាព​យោធា កសិកម្ម ឬ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​យូរ ។

ប្រទេស​រុ​ស្ស៊ី​ត្រូវ​ផលិត​អាវុធ​នានា​ដែល​អាច​យកឈ្នះ​លើ​រាល់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល ដែល​នេះ​ជា​ការ​លើក​ឡើង​របស់​លោកពូ​ទី​ន នា​ពេល​មុន​នេះ ដោយ​ចោទប្រកាន់​សហរដ្ឋ​អា​េ​ម​រិ​ក និង​សម្ព័ន្ធមិត្ត​ថា ស្វះស្វែង​បំផ្លាញ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​រុ​ស្ស៊ី ៕