ភ្ញាក់ផ្អើល​៖ ផ្សិត​ចម្លែក​ដុះចេញ​ជា​រូបរាង​ដៃ​មនុស្ស​

Sanofi

​មហាជន​ជាច្រើន​មាន​ចម្ងល់​យ៉ាងខ្លាំង ថា​ហេតុអ្វី​បានជា​ផ្សិត​ចម្លែក​បែបនេះ​ដុះ​ចេញ​ជា​រូបរាង​ដៃ​មនុស្ស ហើយ​ជា​វា​ពូជ​ផ្សិត​អ្វី​ឱ្យ​ប្រាកដ​។ គួរបញ្ជាក់​ផងដែរ​ថា ផ្សិត​ចម្លែក​ដែល​ដុះ​ចេញ​ជា​រូបរាង​ដៃ​មនុស្ស គឺ​


កើតមាន​ខេត្ត​កោះ​ផៈ​ង័​ន ប្រទេស​ថៃ ដែល​ធ្វើឱ្យ​មនុស្សម្នា​ជាច្រើន​នាំគ្នា​ទៅ​បន់ស្រន់ ព្រោះ​គិតថា​ជា​វត្ថុ​ស័ក្តិសិទ្ធិ ដូចនេះ​ក៏​នាំគ្នា​មក​បន់ស្រន់​សុំ​សេចក្តីសុខ និង លាភ​សំណាង​។​



​សម្រាប់​អ្នកជំនាញ​ឯកទេស​ខាង​កសិកម្ម បាន​ចុះមក​ពិនិត្យ ហើយក៏​បញ្ជាក់ថា វា​ជា​ពូជ​ផ្សិត​ចម្លែក​ដែល​មិន​ងាយ​ជួបប្រទះ ដែល​ក្រៅពី​មាន​រូបរាង​ដូច​ដៃ​មនុស្ស វា​នៅមាន​ក្លិនស្អុយ​ខ្លាំង និង ហាម​មិនឱ្យ​ប្រជាជន​យកមក​ទទួលទាន​ឡើយ​៕ ខេ​រី​
(​ប្រភព​៖ សៀម អាប់​ដេ​ត​)



Related