កំពូលតារាចម្រៀង ល្បីៗ៣ដួងនៅ ហង្សមាស រងការរិះគន់ថា លួចចម្លងបទ ពីបរទេសមកច្រៀង

ភ្នំពេញ៖ តារាចម្រៀងស្រី-ប្រុស ៣រូបល្បីៗប្រចាំ នៅផលិតកម្មហស្សមាស លោក ព្រាប សុវត្ថិ ,កញ្ញា ឱក សុគន្ធកញ្ញា និងអ្នកនាង ពេជ្រ សោភា ថ្មីៗនេះត្រូវបានគេរិះគន់ យ៉ាងចាស់ដៃថា អ្នកទាំងបីបានលួចម្លងបទចម្រៀង ពីបរទេសមកច្រៀងធ្វើជា កម្មសិទ្ធផ្ទាល់ខ្លួន ខណៈមានបទខ្លះរបស់តារាចម្រៀង ពេជ្រ សោភា ក៏បានយកភ្លេងមក ពីបរទេសទៅ Remixចូលគ្នាហើយនិយាយថា ជាបទ Originol song។

ថ្មីៗនេះមានPageមួយឈ្មោះថា Troll The Voice Cambodia Ket Marrie បានសរសេរធ្វើការរិះគន់និងផ្សព្វផ្សាយ ជាសារធារណៈ នៅលើហ្វេសប៊ុកទៅលើតារាប្រុស-ស្រីទាំង៣រូបនេះថា «ចង់ថាឲ្យកញ្ញា ? Solo Album ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា យកពីចិនទាំងដុលកប់ៗ ហើយបើOriginol song របស់ សោភា វិញបទខ្លះយកភ្លេងពីគេ Remix ចូលគ្នាក៏ ថា Originol ដែរ»។

តាមរយៈPageហ្វេសប៊ុកដដែលនេះ បានសរសេររិះគន់ទៀតថា ឲ្យតែមានភ្លេងគេតែបន្តិចក៏ថាCopy (ចម្លង) ដែរ ហើយបទUpរបស់ ពេជ្រ សោភា យកតាមបទរបស់ Far Earth moment Turn up the love យកពីគេទាំងភ្លេង ក៏ថា Originol ដែលមិនចេះខ្មាសគេ។

យ៉ាងណាមិញ ក្រោយពីរងនូវការរិះគន់ ពីសំណាក់ម្ចាស់Pageខាងលើនេះ ភ្លាមៗនោះគេក៏ឃើញតារាចម្រៀងស្រី របស់ ហង្សមាស គឺអ្នកនាង ពេជ្រ សោភា ហាក់មានអារម្មណ៍ក្តៅចិត្ត បានចេញមុខប្រតិកម្មសរសេរឆ្លើយតបវិញថា «ខំធ្វើ បទ Originalហើយ នៅតែមិនទាន់ត្រូវចិត្តអូនទៀត !!! បងនិយាយថា បទ Up បទOriginal ពីពេលណាអូន នៅ កន្លែងណា? មានមើល Album Solo Original បងអត់ក្នុងនឹងមានបទUpទេ? មុននិយាយឲ្យច្បាស់សិនអូន ហើយ បទណាខ្លះ ដែលអូនថា Remix ភ្លេងហ្នឹងអូន? បងដឹងអូនមិនសូវចូលចិត្តបងទេ ស្អប់ក៏ស្អប់ចុះ បើមិនគាំទ្រ កុំ ព្យាយាមជាន់ពន្លិច..! »។

ទោះបីជាមានការចេញមុខ ប្រតិកម្មឆ្លើយតប ពីសំណាក់តារាចម្រៀង ពេជ្រ សោភា ក៏ដោយ តែសម្រាប់ការរិះគន់នេះ មិនត្រូវបានការឆ្លើយបំភ្លឺណាមួយ ពីសំណាក់តារាប្រុស-ស្រីពីររូបទៀតទេ គឺលោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា នោះឡើយ ដោយសារមិនអាចទំនាក់ទំនង សុំការបកស្រាយបាន នៅថ្ងៃនេះ៕

កំពូលតារាចម្រៀង ល្បីៗ៣ដួងនៅ ហង្សមាស រងការរិះគន់ថា លួចចម្លងបទ ពីបរទេសមកច្រៀង

កំពូលតារាចម្រៀង ល្បីៗ៣ដួងនៅ ហង្សមាស រងការរិះគន់ថា លួចចម្លងបទ ពីបរទេសមកច្រៀង

កំពូលតារាចម្រៀង ល្បីៗ៣ដួងនៅ ហង្សមាស រងការរិះគន់ថា លួចចម្លងបទ ពីបរទេសមកច្រៀង