Phil Jones ថា ​Rooney មិន​មែន​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​របស់​អង់គ្លេស​នោះ​ទេ

Phil Jones ថា ​Rooney មិន​មែន​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​របស់​អង់គ្លេស​នោះ​ទេ

នៅ​ពេល​ដែល​មាន​សំនួរ​សួរ​ថា Rooney នៅ​តែ​ជា​កីឡាករ​ស្នូល​ល្អ​បំផុត​របស់​ជម្រើស​ជាតិ​ឬ​ក៏​អត់ ខ្សែ​ការពារ Phil Jones បាន​បដិសេធ​ហើយ​អះអាង​ថាអង់គ្លេស​មាន​ខ្សែប្រយុទ្ធ​ល្អ​ច្រើន គេ​មិន​អាច​ចាត់​ទុក​នរណា​ល្អ​បំផុតបាន​ទេ តែ​ពិត​ណាស់ Rooney គឺជា​ម្នាក់​ក្នុង​ចំណោម​នោះ។

 

Phil Jones ថា ​Rooney មិន​មែន​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​របស់​អង់គ្លេស​នោះ​ទេ

 

ការ​លើកឡើង​របស់​កីឡាករ Manchester Unitedចំ​ពេល​ដែល​បច្ចុប្បន្ន​ខ្សែប្រយុទ្ធ Jamie Vardy របស់ Leicester កំពុង​ឡើង​ជើង​យ៉ាង​ខ្លាំង​ក្រោយ​ស៊ុត​បញ្ចូល​ទី៩​ប្រកួត​ជាប់ៗ​គ្នា​នៅ Premier League ស្រប​ពេល ដែល Harry Kane របស់ Spurs ស៊ុត​បាន​៦គ្រាប់​ដែរ​នៅ​៤ប្រកួត​ចុងក្រោយ​ ដែល​ទាំង​នេះសុទ្ធ​​ជា​ឧបសគ្គសម្រាប់ Rooney ក្នុង​ការ​ប្រជែងតំណែង​ខ្សែប្រយុទ្ធ​ជួរ​មុខ​ក្នុង​ក្រុមជម្រើសជាតិ។

 

ក្រៅ​ពី​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ​ទាំង២ តោ​កំណាច​អង់គ្លេស​ក៏​នៅ​មាន Daniel Sturridge មកពី Liverpool និងDanny Welbeck របស់ Arsenal ដែល​ពួកគេ​អាច​លេង​តំណែង​ប្រយុទ្ធ​ជម្រើស​ដំបូង​នៅ​ពេល​ដែល​ជា​សះស្បើយ​ពី​របួស​ទាំង​ស្រុង។

 

Phil Jones ថា ​Rooney មិន​មែន​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​របស់​អង់គ្លេស​នោះ​ទេ

 

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Jones បាន​សរសើរ​ពី​លក្ខណៈ​សម្បត្តិ​របស់ Rooney ផង​ដែរ​ថា កីឡាករ​វ័យ៣០ គឺជា​ប្រធាន​ក្រុម​ទាំង​នៅ​ជម្រើស​ជាតិ និង​នៅ Man Utd គេ​គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ជា​មនុស្ស​ពូកែ​និយាយ និង​ជា​អ្នក​ដឹកនាំ​ក្រុម​ដ៏​ល្អ ដែល​ក្រុម​ទាំង​មូល​ទាមទារ​ឲ្យ​មាន​កីឡាករ​បែប​នេះ​នៅ​ជាមួយ​៕

 

ចុចអាន៖ Rooney ទះ​កំផ្លៀង​អ្នក​កីឡាកាស Barrett នៅសង្វៀន RAW

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailystart