ម្ចាស់​ក្លិប Chelsea ប្រកាស​មិន​បណ្ដេញ​លោក​ម៉ូ​រី​ន​ញ៉ូ​ទោះបី​ក្លិប​កំពុង​ធ្លាក់​កូដ​ខ្លាំង

លោក​ចូ​សេ មូ​រី​ន​ញ៉ូ គ្រូបង្វឹក​ក្លិប​តោ​ខៀវ​Chelsea នឹង​មិន​ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​ទេ ទោះបី​ដឹកនាំ​ក្លិប​លេង​ចាញ់​៧​លើក ពី​ការ​ប្រកួត​១២​លើក ក្នុង​រដូវ​កាល​នេះ​មាន​១១​ពិន្ទុ​ស្ថិត​នៅ​លំដាប់​ទី​១៦ នៃ​តារាង​ប្រឺ​មី​ញេ​លី​ក​ក៏​ដោយ ។ សារព័ត៌មាន​អង់គ្លេស​ផ្សាយ​ថា លោក​រ៉ូ​ម៉ា​ន់ អា​ប្រា​ម៉ូ​វិច ម្ចាស់​ក្លិប Chelsea មិន​បាន​រក​អ្នក​ថ្មី​មក​ដឹកនាំ​ក្លិប​ជំនួស​លោក​ម៉ូ​រី​ន​ញ៉ូ ទេ ព្រោះ​គ្រូបង្វឹក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​នៅ​តែ​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ។ ចំណែក​លោក​ម៉ូ​រី​ន​ញ៉ូ ក៏​បាន​ប្ដេជ្ញា​នៅ​ចំពោះ​មុខ​ម្ចាស់​ក្លិប និង​អ្នកគាំទ្រ​ថា លោក​នឹង​ខិតខំ​ដឹកនាំ​ក្លិប​Chelsea ឱ្យ​បាន​ល្អ​ចាប់ពី​ពេល​នេះ​តទៅ ៕

  • ម្ចាស់​ក្លិប Chelsea ប្រកាស​មិន​បណ្ដេញ​លោក​ម៉ូ​រី​ន​ញ៉ូ​ទោះបី​ក្លិប​កំពុង​ធ្លាក់​កូដ​ខ្លាំង已关闭评论
  • 339 views
  • Hide Sidebar
    A+
Publish on:2015/11/12  Category:កីឡា