Fan Bingbingនិង Li Chen អាច​នឹង​ចូល​រោង​ការ​ចំ​ថ្ងៃ​ចូល​​ឆ្នាំ​សកល

Fan Bingbingនិង Li Chen អាច​នឹង​ចូល​រោង​ការ​ចំ​ថ្ងៃ​ចូល​​ឆ្នាំ​សកល

ចាប់​តាំង​ពី​ប្រកាស​ទំនាក់ទំនង​ស្នេហា​ជា​សាធារណៈកាល​ពី​ខែ ឧសភា​ ​​តារា​សម្ដែង​ជូរ​មុខ​​ចិន Fan Bingbing និង​មិត្ត​ប្រុស Li Chen បាន​រឹតចំណង​ស្នេហ៍​កាន់​តែ​ខ្លាំង។ មាន​កាសែត​ជា​ច្រើន​យល់​ថា​អ្នក​ទាំង​​នឹង​ឈាន​ចូល​រោងការ​ឆាប់ៗ។ បើ​តាម​អ្នក​ដឹក​នាំ​រឿង​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា​គូ​ស្នេហ៍​មួយ​គូ​នេះ​​នឹង​រៀបការ​នៅ​ថ្ងៃ​ទី​ ១ ខែ មករា ឆ្នាំ​២០១៦។

 

Fan Bingbingនិង Li Chen អាច​នឹង​ចូល​រោង​ការ​ចំ​ថ្ងៃ​ចូល​​ឆ្នាំ​សកល

 

តាម​ការ​រាយការណ៍​ប្រាប់​អ្នក​សារព័ត៌មាន ​​ប្រភព​ខាង​លើ​​បាន​បន្ថែម​ថា Bingbing និង Li Chen ទទួល​បាន​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍​​​រួច​ហើយ។ មង្គលការ​របស់​អ្នក​ទាំង​ពីរ​​កំពុង​ដំណើរការ​រៀបចំ​ ហើយ​តារា​ស្រី​វ័យ​​៣៤​ឆ្នាំ​ខាង​លើ​​ក៏​បាន​ជ្រើសរើស​ឈុត​រៀបការ​​រួច​រាល់​អស់​ហើយដែរ។ ប្រភព​បន្ត​​ទៀត​ថា តារា​សម្ដែង​ទាំង​ពីរ​​អាច​នឹង​ប្រារព្ធ​ពិធី​មង្គល​ការ​ចំ​ថ្ងៃ​ចូល​​ឆ្នាំ​សាកល​​នៅ​ទីក្រុង Sanya ប្រទេស​ចិន។

 

​អ្នក​ដឹក​នាំ​រឿង​រូប​នោះ​​​បន្ត​ថា មង្គល​នេះ​នឹង​អញ្ជើញ​តារា​ល្បី​ជា​ច្រើន​ចូលរួម​ដូចជា Jackie Chan , Donnie Yen , Vicky Zhao , Crystal Liu , Faye Wong, Huang Xiaoming , Angelababy , Shu Qi (舒), និង Ruby Lin ៕

 

Fan Bingbingនិង Li Chen អាច​នឹង​ចូល​រោង​ការ​ចំ​ថ្ងៃ​ចូល​​ឆ្នាំ​សកល

 

 

ចុចអាន៖Fan BingBing រៀបចំ​ចូល​រោង​ការ​ បន្ទាប់​ពី Angelababy

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ jaynestars