លោក ហ៊ុន សែន ហៅ​លោ​ក​សម រង្ស៊ី​ថា កូន​អា​ក្បត់​ជា​តិ

នៅ​យប់​​មិញ​​នេះ​លោក​​​នា​យក​​​រដ្ឋ​មន្រ្តី​​​ហ៊ុន សែន  បាន​សរ​សេរ​​​នៅ​​លើ​​​ទំ​ព័រ​​ហ្វេសប៊ុ​ក​ របស់​​ខ្លួន​ដោយ​​បាន​ហៅ​​ លោក​​​ សម រង្ស៊ី​​ថា <កូន​អា​ក្បត់​ជាតិ>។អម​ជា​រូប​ភាព និង​ពាក្យ​ពេចន៍ក្នុង​ន័យ​ប្រៀប​ធៀប លក្ខ​ណៈ​សម្ប​ត្តិ ​លោ​ក​ស្រីអ៊ុន សានស៊ូជី និង​លោកសមរង្ស៊ី។ លោក ហ៊ុន សែន បាន​សរ​សេរ​ថា ” ថ្ងៃ​នេះ​ក៏​ដូច​ជា​ប៉ុ​ន្មា​ន​ថ្ងៃ រួច​មក​ហើយ​ ខ្ញុំ​មិន​ចង់​និ​យា​យ​អ្វី ដែ​ល​នាំ​ដល់​ អ​រិ​យ​ភាព​ជា​មួយ​អ្នក​ណា​ទាំង​អស់ ព្រោះ​ជា​ថ្ងៃ​បុ​ណ្យ​​ជា​តិ​ផង ជា​ថ្ងៃ​ដែល​ខ្ញុំ​កា​ន់​ទុក្ខ​ កូន​ដ៏​កំ​ស​ត់​រប​ស់​ខ្ញុំ​ផង​ និង​ក៏​ដើ​ម្បី​សម្រួ​ល ដល់​បរិយា​កាស នយោ​បាយ​នៅ​កម្ពុ​ជា​យើង​ផង​ដែរ ។ ប៉ុ​ន្តែ​ជា​អកុ​សល​ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​ ចំ​ពោះ​ការ​ប្រ​មាថ​ រប​ស់​កូន​ជន​ក្បត់​ជា​តិ​បាន​ទេ ។   លោក​​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន សរសេរបន្តថា ជោគជ័យគួរឲ្យកោតសសើរ របស់គណបក្សប្រឆាំង នៅ​មី​យ៉ាន់​ម៉ា​ បាន​ធ្វើ​ឲ្យ​លោក សម រង្ស៊ី ដែល​ទើប​សុំ​ទោស​លោក​កាល​ពី​ថ្ងៃ ២៩ តុលា ២០១៥ បើក​ការ​វាយ​ប្រ​ហា​រ​ មក​លើ​រូប​លោក​​សារ​ជា​ថ្មី ។ ការ​វាយ​ប្រ​ហារ​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន ចាត់​ទុក​ជា​ការ​បំ​ផ្លា​ញសា​រ​ជា​ថ្មី​ […]