លោក អ៊ាង ស៊ីផាន ចុះពិនិត្យការដ្ឋាន ស្ថាបនាផ្លូវបេតុង និងលូមេ និងថ្លែងអំណរគុណ ប្រជាពលរដ្ឋ ក្នុងការចូលរួម អភិវឌ្ឍន៍មូលដ្ឋាន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក អ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីរាជការ សាលាខណ្ឌ និងសង្កាត់ ចុះពិនិត្យសកម្មភាពស្ថាបនាប្រព័ន្ធលូមេ១ខ្សែ និង ផ្លូវបេតុង ១ខ្សែ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌឆ្នាំ២០១៥ នៅសង្កាត់ច្បារអំពៅទី១ និង សង្កាត់វាលស្បូវ ។

ក្នុងឱកាសចុះពិនិត្យការដ្ឋាននេះដែរ លោក អ៊ាង សុីផាន បានមានប្រសាសន៍ សំណេះសំណាលជាមួយប្រជាពលរដ្ឋ រស់នៅប៉ះពាល់គម្រោង ដោយបានថ្លែង អំណរគុណ និងសុំការយោគយល់អធ្យាស្រ័យ ចំពោះផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលស្ថាបនាប្រព័ន្ធលូមេ និងផ្លូវបេតុងនាពេលនេះ ។

លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើជូនដល់បងប្អូនទាំងអស់ សូមថែរក្សា កុំចោលសំរាមចូលលូ ឬដាក់សំរាមតាមអណ្តូងលូ ដែលនាំអោយមានការស្ទះចរន្តទឹកហូរ និងសម្អាតផ្លូវបេតុងថ្មីនេះឲ្យបានស្អាត និងបើកបរប្រកបដោយសុវត្ថិភាព ដើម្បីឲ្យផ្លូវនេះបម្រើផលប្រយោជន៍ ដល់បងប្អូនទាំងអស់បានយូរអង្វែង។

លោក ញ្ញាណ ចាន់សោភា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ផ្លូវបេតុងថ្មីនេះ ជាផ្លូវបេតុង សរសៃដែក ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៥ មានប្រវែង៦២០ ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលស្ថាបនាដោយក្រុមហ៊ុន លីន សុគន្ឋា ស្ថិតនៅក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ។ ដោយឡែកប្រព័ន្ធលូមេថ្មី ក៏ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៥ មានប្រវែង ៤២៨ម៉ែត្រ ទំហំមុខកាត់ ១ម៉ែត្រ ដោយធ្វើការដាក់ តាមបណ្តោយផ្លូវលេខ៣៦១ ចាប់ពីផ្លូវជាតិលេខ១ កាត់មុខសាលាខណ្ឌ ឆ្លងភូមិព្រែក និងភូមិដើមម៉ាក់ក្លើ ក្នុងសង្កាត់ច្បារអំពៅទី១ ឆ្ពោះទម្លាក់ទៅកាន់ប្រឡាយព្រែកបារាំងតែម្តង ៕