Cellcard លើកទឹកចិត្ត យុវជនខ្មែរក្នុងការចូលរួម អភិវឌ្ឍន៍ដំណើការ សហគមន៍អាស៊ាន

ភ្នំពេញ៖ Cellcard ផ្ដល់ការឧបត្ថម្ភគាំទ្រ ដល់វិទ្យាស្ថានអន្តរជាតិ កម្ពុជា-អាស៊ាន និងសារព័ត៌មានថ្មីៗ ក្នុងការ សម្ពោធ គំនិត ផ្ដួចផ្ដើមកម្មវិធី Line ចំណេះដឹងអំពីអាស៊ាន។

គម្រោងដែលបម្រើការជាមុខងារ កម្មវិធីមួយសម្រាប់កិច្ចសហការរវាង សហគមន៍យុវជនអាស៊ាន នឹងផ្ដល់ឱកាស សម្រាប់ការយល់ដឹង ស្គាល់អត្តសញ្ញាណ និងដោះស្រាយបញ្ហាដែល ទាក់ទងនឹងសេដ្ឋកិច្ច កម្លាំងពលកម្ម និង បញ្ហាពាក់ព័ន្ធដទៃទៀត។

ដោយបានបែងចែកការប្រតិបត្តិចេញជា ៤ដំណាក់កាល កម្មវិធី Line ចំណេះដឹងអំពីអាស៊ាន នឹងមានវគ្គតម្រង់ទិស សន្និសីទ សិក្ខាសាលា  និងការប្រកួតគម្រោងសំណេរខ្លី  ក្នុងរវាងរយៈពេល ២ខែ ចាប់ពីថ្ងៃទី០១វិច្ឆិកា ដល់ ៣១ធ្នូ។

តាមប្រសាសន៍លើកឡើងរបស់លោក នីក វ៉ានវីន នាយកផ្នែកទីផ្សារ ក្រុមហ៊ុន Cellcard បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសពីសំណាក់យុវជន គឺជាការហ្វឹកហាត់ផ្ដល់ចំណេះដឹង និងការអប់រំដែល ជួយពង្រីកការយល់ដឹងអំពីបញ្ហាទូទៅ និងបង្កើតគំនិតអំពីរបៀបរកដំណោះស្រាយ តាមរយៈការផ្លាស់ប្ដូរ គំនិត យោបល់។ យើងក៏ជឿជាក់ថាកម្មវិធីនេះ  ពិតជាផ្ដល់នូវស្មារតីសហគមន៍យុវជនអាស៊ានក៏ ដូចជាលើកទឹកចិត្ត សម្រាប់ ការសន្ទនាក៏អាចជួយផ្សារភ្ជាប់ទំនាក់ទំនង រវាងកម្ពុជា និងប្រទេសជិតខាងកាន់តែជិតស្និទ្ធផងដែរ។

ចុងបញ្ចប់នៃគម្រោង អ្នកចូលរួមនឹងទទួលបានឱកាសធ្វើបទបង្ហាញ និងការពារអត្ថបទសំណេររបស់ ខ្លួននៅ ចំពោះមុខ គណៈកម្មការ។ គណៈកម្មការឯករាជ្យ នឹងធ្វើការជ្រើសរើសអ្នកឈ្នះចំនួនបីរូបសម្រាប់រង្វាន់ប្រាក់សុទ្ធ និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី មេដាយ វិញ្ញាបនបត្របញ្ជាក់ អាហារូបករណ៍ ១០០ភាគរយ សិក្សានៅវិទ្យាស្ថានអន្តរជាតិ កម្ពុជា-អាស៊ាន និងរង្វាន់ផ្សេងទៀតពីCellcard។ បន្ថែមលើសពីនេះ អត្ថបទសំណេរ និងបទបង្ហាញរបស់ពួកគេ នឹងត្រូវផ្សព្វផ្សាយក្នុងគេហទំព័រ CAM-ASEAN និងទំព័រហ្វេសប៊ុក ជូនសាធារណជន បានឃើញទៀតផង។

ការដាក់ពាក្យកំពុងដំណើរការជាបណ្ដើរៗហើយ។ សម្រាប់ឆ្នាំនេះ អ្នករៀបចំកម្មវិធីមានបំណងទាក់ទាញ ឲ្យមាន យុវជនទូទាំងកម្ពុជាចូលរួមបានចំនួន ១ពាន់នាក់។ អ្នកអាចចូលរួមបានតាមរយៈការចុះឈ្មោះដោយឥតគិតថ្លៃ។ ពាក្យសុំចុះឈ្មោះ អាចទាញយកពីទំព័រវេបសាយ www.cam-asean.com/asean-knowledge-line-competition។

កម្មវិធីលម្អិត និងកាលបរិច្ឆេទកម្មវិធី នឹងត្រូវផ្សព្វផ្សាយលើទំព័រវេបសាយអំពីព្រឹត្តិការណ៍នេះ។
សម្រាប់ព័ត៌បន្ថែម សូមទាក់ទងលេខទូរស័ព្ទ 076 4444 036៕

Cellcard លើកទឹកចិត្ត យុវជនខ្មែរក្នុងការចូលរួម អភិវឌ្ឍន៍ដំណើការ សហគមន៍អាស៊ាន