សញ្ញា 4 យ៉ាង​នៃ​ក្រចក​ដៃ ក្រចក​ជើង ដែល​បង្ហាញថា អ្នក​កំពុង​មាន​ជម្ងឺអ្វី​មួយ!

អ្នកទាំងអស់គ្នា មានដឹងទេថា ការមើល​ទៅ​លើ ក្រចក​ជើង និង​ក្រចក​ដៃ ក៏​យើង​អាច​ដឹង​បាន​ដែរ ថា​តើ​យើង​កំពុងតែ មាន​ជម្ងឺអ្វីមួយ ឬ​ក៏​អត់។ ជាក់ស្តែង ដូចជា ករណីមួយចំនួន ដែលបានកើតឡើង ទៅលើ ក្រចកដៃជើង របស់អ្នក ដូចជា មានផ្កាក្រចក, ក្រចកកោង, ក្រចកឡើងពណ៌លឿង ជាដើម ដែលនេះ​ហើយ សបញ្ជាក់ថា លោកអ្នកកំពុងតែ មានជម្ងឺមួយនៅក្នុងខ្លួនអ្នក។

សញ្ញា 4 យ៉ាង​នៃ​ក្រចក​ដៃ ក្រចក​ជើង ដែល​បង្ហាញថា អ្នក​កំពុង​មាន​ជម្ងឺអ្វី​មួយ!

ក៏សូមបញ្ជាក់ដែរថា បញ្ហានៃក្រចក គឺវាអាចបណ្តាល មកពីសរីរាង្គ នៅក្នុងខ្លួនរបស់អ្នក មានបញ្ហាអ្វីមួយ កើតឡើង ដែលធ្វើអោយ កើតមានជម្ងឺអ្វីមួយឡើងមកតែម្តង។ យ៉ាងណាមិញ ដើម្បីស្វែងយល់ ពី​រោគ​សញ្ញា​ប្លែកៗ នៃក្រចកដៃជើង របស់លោកអ្នក ថាតើកំពុងតែ មានជម្ងឺអ្វីមួយ ឬក៏អត់នោះ សូមតាមដាន អាន​ជាមួយនឹង រៀបរាប់ជូន នៅខាងក្រោមនេះ ទាំងអស់គ្នា៖

  • ក្រចកផុយស្រួយងាយពុតកោង៖ សញ្ញាបែបនេះ បានន័យថា លោកអ្នក កំពុងតែមាន ជម្ងឺខ្វះ​ជាតិ​ដែក។ ហើយដើម្បីព្យាបាលនោះ អ្នកគួរតែ បរិភោគបន្លែណា ដែលសម្បូរទៅដោយ ជាតិ​ដែក ក្នុងនោះ មានត្រកួនជាដើម។
  • ផ្កាក្រចក៖ សញ្ញាបែបនេះ បានន័យថា លោកអ្នក កំពុងតែមាន ជម្ងឺខ្វះជាតិស័ង្កសី។ ហើយដើម្បី ព្យាបាលនោះ អ្នកគួរតែ បរិភោគសាច់ក្រហម ល្ពៅ គ្រាប់ល្ង អោយបានទៀងទាត់។
  • ក្រចកឡើងពណ៌លឿង៖ សញ្ញាបែបនេះ បានន័យថា លោកអ្នក កំពុងតែមាន ជម្ងឺខ្វះវីតាមីន E។ ហើយដើម្បីព្យាបាលនោះ អ្នកគួរតែបរិភោគ បន្លែណាដែល សម្បូរទៅដោយវីតាមីន E ដោយក្នុងនោះ មានដូចជា ល្ហុង, ម្ទេសប្លោក និងគ្រាប់ធញ្ញជាតិ មួយចំនួនដូចជា សណ្តែកដី និងផ្កាឈូករ័ត្ន ជាដើម។
  • ក្រចកជើងដុះផ្សិតហើយឡើងពណ៌លឿង៖ ករណីនេះ មិនសូវមានកើតឡើងច្រើនទេ តែអ្នកក៏​គួរ​តែដឹង អំពីវាផងដែរ។ ចំពោះករណីនេះដែរ កើតឡើងដោយសារ តែក្រចកជើងរបស់អ្នក ខ្វះ​ជាតិ​សំណើម ដែលនេះហើយ ធ្វើអោយ ក្រចកជើង របស់អ្នក ប្រែទៅជារឹងក្រាស់ ហើយផ្នែក​មួយ​ចំនួនទៀតបាក់ និងប្រែទៅជា ពណ៌លឿង ឬបៃតង។ អ្នកក៏អាចព្យាបាល អាការៈនេះ បាន​ផង​ដែរ ដោយ ត្រាំជើងរបស់អ្នក នៅក្នុងទឹក ដែលមានលាយជាមួយនឹង ប្រេងដើមតែ (គ្មានបាក់តេរី)។

សញ្ញា 4 យ៉ាង​នៃ​ក្រចក​ដៃ ក្រចក​ជើង ដែល​បង្ហាញថា អ្នក​កំពុង​មាន​ជម្ងឺអ្វី​មួយ!

សរុបមក ប្រសិនបើមានរោគសញ្ញា ខាងលើនេះកើតឡើង ទៅលើក្រចករបស់អ្នកនោះ ហើយធ្វើអោយ លោកអ្នកមានអារម្មណ៍ មិនល្អនោះ អ្នកអាច ទៅពិគ្រោះជាមួយនឹង គ្រូពេទ្យបាន ដើម្បីស្រាវជ្រាវ ថា​តើ​អ្នក​មានជម្ងឺ អ្វីអោយប្រាកដ។

  • ដោយ: Mai
  • 3:27 PM, 12 November
  • ប្រភព: eathealthyplans
  • Tag: សុខភាព