សាលាក្តី​ខ្មែរក្រហម នឹងធ្វើ​សន្និសីទកាសែត នៅ​រសៀល​ថ្ងៃទី​១៦​វិច្ឆិកា មុននឹង​សវនាការ​លើ​បណ្តឹងសាទុក្ខ ក្នុង​សំណុំរឿង​០០២ វគ្គ​១

ភ្នំពេញ: សាលាក្តី​ខ្មែរក្រហម បានប្រកាស​នៅ​ថ្ងៃទី​១២​វិច្ឆិកា​នេះ​ថា មន្ត្រី​សាលាក្តី​ចម្រុះ ជាតិ និង​អន្តរជាតិ នឹង​លើក​បង្ហាញ​អំពី​សវនាការ​លើ​បណ្តឹង​សាទុក្ខ ក្នុង​សំនុំរឿង​០០២ វគ្គ​១ ចាប់ពី​ម៉ោង ២ រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាល​សវនាការ​ធំ​របស់​សាលាក្តី​ខ្មែរក្រហម​។ សវនាការ​លើ​បណ្តឹងសាទុក្ខ ក្នុង​សំណុំរឿង​០០២ វគ្គ​១ ប្រឆាំងនឹង​ខៀវ​សំផន និង​នួន​ជា នឹង​ធ្វើឡើង​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧​វិច្ឆិកា​។​

​សវនាការ​រយៈពេល​បី​ថ្ងៃ នៅ​សប្តាហ៍​ក្រោយ ពាក់ព័ន្ធ​ទៅនឹង​បណ្តឹងសាទុក្ខ​របស់​សហ​ព្រះរាជអាជ្ញា ព្រមទាំង​ជនជាប់ចោទ នួន​ជា និង​ខៀវ​សំផន ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ក្នុង​សំណុំរឿង​០០២/០១ ដែល​បានចេញ នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៤​។

​អង្គជំនុំជម្រះ​សាលាដំបូង បាន​រកឃើញថា ជនជាប់ចោទ នួន​ជា និង​ខៀវ​សំផន មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​បានសម្រេច​ប្រកាស​ទោស ដាក់ពន្ធនាគារ​ជនជាប់ចោទ​ទាំងពីរ​អស់​មួយជីវិត​៕​

  • សាលាក្តី​ខ្មែរក្រហម នឹងធ្វើ​សន្និសីទកាសែត នៅ​រសៀល​ថ្ងៃទី​១៦​វិច្ឆិកា មុននឹង​សវនាការ​លើ​បណ្តឹងសាទុក្ខ ក្នុង​សំណុំរឿង​០០២ វគ្គ​១已关闭评论
  • 206 views
  • Hide Sidebar
    A+