នគរបាល​ស្រុក​រមាសហែក ចាប់បាន​បុរស​ម្នាក់​តាម​ដីកា​របស់​តុលាការ​

ស្វាយរៀង: កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​រមាសហែក ចាប់បាន​បុរស​ម្នាក់​តាម​ដីកា​របស់​តុលាការកាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១២​ខែវិច្ឆិកា ឆ្នាំ ២០១៥  នៅ​ភូមិ​ថ្នល់​គ្រួស ឃុំមុខដា ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​សំរួល​អោយប្រើ​ប្រាស់ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។​

​ការអនុវត្ត​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន នេះ​ដោយ​ចៅក្រម​ស៊ើបសួរ លោក​គឹម ហេង លេខ៨១​ចុះ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ ២០១៥ ចាប់បាន ឈ្មោះ​សាំង សា​បុ​ន អាយុ ៣៤​ឆ្នាំភេទ​ប្រុស រស់នៅ​ភូមិ​ថ្នល់​គ្រួស ឃុំ​មុខដា ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុញៀន និង​សំរួល​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​។

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​បា​នប​ញ្ជួ​ន​មក​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ចាត់ការបន្ត​តាម​នីតិវិធី​៕​