ឈប់​រថយន្ត​ដាក់​ទឹកកក​ឲ្យ​ម៉ូយ អត់​ដឹង​ក្មេង​ចូល​លេង​ក្រោម​កង់​រថយន្ត បើក​ចេញ​កិន​ស្លាប់​

បាត់ដំបង: កុមារា​ម្នាក់ ដែលមាន​អាយុ​៤​ឆ្នាំ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅក្រោម​រថយន្តខណៈដែល​រថយន្ត​នេះ​បាន​កុមារា​រងគ្រោះ​នោះ​មានឈ្មោះ​នី ចាន់ណា អាយុ​៤ឆ្នាំ រស់នៅ​ត្រង់​ចំណុចកើតហេតុ​ខាងលើ ដោយ​មិនបាន​ដឹងថា​មាន​ក្មេង​ចូលទៅលេង​នៅ​ខាងក្រោម​កង់​រថយន្ត លុះ​ពេល​បើករថយន្ត​បន្ត​ទៅមុខ ក៏ត្រូវ​កិនទៅលើ​ក្មេង​នោះ​តែម្ដង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៥​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ភូមិ​ព្រៃតូច ឃុំ​ព្រៃតូចស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។​

 អ្នកបើកបរ​រថយន្ត​មានឈ្មោះ ឌុ​ក មឿ​ន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ដំរី ឃុំព្រៃតូច ស្រុក​មោង​ឬ​ស្សី ត្រូវបាន​ឃាត់ខ្លួន​។​កុមារា​រងគ្រោះ​នោះ​មានឈ្មោះ​នីចាន់ណា អាយុ​៤​ឆ្នាំ រស់នៅ​ត្រង់​ចំណុចកើតហេតុ​ខាងលើ​។​

​មុនពេល​កើតហេតុ គឺមាន​រថយន្ត​មួយគ្រឿង​ធុន​កូរ៉េ​មួយ​តោន​កន្លះ ពាក់​ស្លាក​លេខបាត់ដំបង 2A-9258 ដែល​ម្ចាស់​រថយន្ត​នេះ​មានមុខ​របរ​ដឹក​ទឹកកក​លក់​ឲ្យ​ម៉ូយនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ លុះ​ទៅដល់​ត្រង់ចំណុច​កើតហេតុ​រថ​យន្ត​នេះបាន​ឈប់​សំចត​ដើម្បី​ដាក់​ទឹកកក​ឲ្យ​ម៉ូយ ដោយ​មិនបាន​ដឹងថា​មាន​ក្មេង​ចូលទៅលេង​នៅ​ខាងក្រោម​កង់​រថយន្ត​នោះឡើយ​។

​បន្ទាប់ពី​បានដាក់​ទឹកកក​ឲ្យ​ម៉ូយ​រួចហើយ អ្នកបើកបរ​បានចេញ​ដំណើរ​បន្តទៅមុខទៀត ក៏បាន​កិន​ទៅលើ​ក្មេង​នោះ​ស្លាប់​តែម្តង​។​ក្រោយពេល​កើតហេតុសមត្ថកិច្ច​បាន​នាំយក​អ្នកបើកបរ និង​រថយន្ត​ទៅកាន់​អធិការដ្ឋាន​ហើយដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​