អតីត​តារា​ឆ្នើម Arsenal ក្លាយ​ជា​គ្រូ​​បង្វឹក​ក្លិប New York City

អតីត​កីឡាករ​បាល់ទាត់​អន្តរជាតិ​បារាំង Patrick Vieira បាន​ចូលរួម​ជា​មួយ​ក្លឹប​របស់​អាមេរិក New York City FC ជា​គ្រូ​បង្វឹក​មាន​កុងត្រា​រយៈពេល​ ៣ ​ឆ្នាំ ដោយ​ផ្ទេរ​ចេញ​ពី​ក្លឹប​ចាស់​របស់​ខ្លួន​គឺ​ក្លឹប Manchester City ​។

Viera

Vieira គឺ​ជា​វីរៈបុរស​ជួរ​មុខ​របស់​ក្លឹបកាំភ្លើងធំ Arsenal កាល​នៅ​ជា​កីឡាករ ហើយ​រូប​គេ​ធ្លាប់​បាន​និយាយ​ពីលទ្ធភាព​ក្លាយ​ខ្លួន​ជាបេក្ខភាព​ម្នាក់​កាន់ ​តំណែង​កំពូល​នៅ​ទឹកដី Etihad ដើម្បី​ជំនួស លោក Jason Kreis ទៀត​ផង​។

វា​ក្លាយ​ជា​រដូវ​កាល​មួយ​ដ៏​ខក​ចិត្ត​សម្រាប់ ក្លឹប New York City ស្ថិត​ក្នុង​លីក​ MLS របស់​អាមេរិក​ដែល​ខ្លួន​បាន​ទិញ​តារា​បាល់ទាត់ ដូចជា Frank Lampard និង​ ​Andrea Pirlo ប៉ុន្តែ​នៅ​តែ​បរាជ័យ​។

លោក Tom Glick ប្រធាន​ក្លឹប New York City FC បាន​និយាយថា «សមត្ថភាព​របស់ Patrick ទាំង​ទស្សនៈ និង​ការ​គោរព ដែល​គាត់​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ធ្វើ​ការ​ជា​មួយ​គាត់​បាន​។ ហើយ បើ​និយាយ​ពី​អកប្បកិរិយា និង​សមត្ថភាព​របស់​គាត់ នឹង​ធ្វើ​ឲ្យ​យើង​ជោគជ័យ​ទៅ​អនាគត»។

លោក​បន្ត​ថា៖ «ខ្ញុំ​រីករាយ​នឹង​ធ្វើ​ការងារ​ជាមួយ​គាត់ ហើយ​ខ្ញុំ​ដឹង​ពី​ថាមពល​ដែល​គាត់​នឹង​នាំ​មក ក្រោម​តួនាទី​ដឹកនាំ​របស់​គាត់​ដែល​នាំ​មក​នូវ​ភាព​វិជ្ជមាន​ជា​ច្រើន​ដល់​ ក្លឹប»។

អតីត​ជម្រើស​ជាតិ​បារាំង និង​ប្រធាន​ក្រុម ​កាំភ្លើង​ធំ Arsenal លោក Vieira ដែល​ជា​សមាជិក​ម្នាក់​នៃ Les Bleus ធ្លាប់​ឈ្នះ​ពាន​រង្វាន់ World Cup ១៩៩៨ និង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប ​ឆ្នាំ ​២០០០​ ផង​ដែរ​នោះ​បាន​និយាយ​ថា រូប​គាត់​កំពុង​សម្លឹង​មើល​ទៅ​មុខ​ដើម្បី​ចាប់​ផ្តើម​ជា​មួយ​ការងារ​ថ្មី​ នោះ​៕