ថៅកែ​ភាស៊ី​ផ្សារ​​ចំការលើ ​មិន​ខ្ចីខ្វល់​ពី​​​គំនរសំរាម

ខេត្តកំពង់ចាម ​៖ ​ផ្សារ​លក់ដូរ​នានា​ជា​ច្រើន​កន្លែង​ត្រូវ​បាន​គេ​​សម្អាត​ឲ្យ​មាន​អនាម័យ​ល្អ​ ​ចំណែក​ឯ​​ផ្សារ​ចំការលើ​ ​ស្ថិត​នៅ​ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ​ ​បែរ​ជា​​ពោរ​ពេញ​​ទៅ​ដោយ​​កាកសំណល់​សំរាម​​​ធុំ​ក្លិនស្អុយ និង​​សម្បូរ​​ទៅ​​ដោយ​សត្វ​​រុយ​ធ្វើ​ឱ្យ​​​ប៉ះពាល់​​​ដល់​សុខភាព និង​​​បរិស្ថាន​យ៉ាង​​ខ្លាំង​​ទៅវិញ​ គេ​មិនឃើញថៅកែ​ភាស៊ី​ផ្សារ​ឈ្មោះ​សំណាង ​​មាន​វិធានការ​ចំពោះ​កាក​សំណល់​សំរាម​​​ទាំងនេះ​​ឡើយ ។​

អាជីវករ​លក់ដូរ​ម្នាក់​​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ឱ្យ​ដឹង​​​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​វិច្ឆិកា ២០១៥ ​​​ថា ​សំរាម​ទាំង​អស់​នេះ​​ត្រូវ​បាន​គេ​​យក​​មក​បោះ​ចោល​​​​​​ក្លាយ​ទៅ​ជា​គំនរ​សំរាម​​ និង​​​រ៉ាយ​ប៉ាយ​ពេញ​ផ្លូវ​កាន់តែ​ច្រើន​ឡើង​ៗ​ ​ទើប​​គេ​យក​អេ​ស្កា​មក​ចូកដឹក​តាម​រថយន្ត​ទៅ​បោះចោល​នៅ​កន្លែង​ផ្សេង​ ក្រោយមក​ ​ត្រូវ​បាន​គេ​ដាក់​ស្លាក​សញ្ញា​ហាម​ចាក់សំរាម ​​​​ប៉ុន្តែទោះ​បី​ជា​មាន​ស្លាក​សញ្ញា​ហាម​ឃាត់​យ៉ាងណា​ក្តី​ ក៏​​នៅ​​​តែ​​​មាន​គេ​យក​មក​បោះ​ចោល​​​ដ​ដែល ​​។

ជុំវិញ​ករណី​សំរាម​នៅ​ផ្សារ​ចំការលើ​ ​នៅ​​រសៀល​ថ្ងៃ​ទី​១២ វិច្ឆិកា ម្សិលមិញនេះ ​​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ថៅកែភាស៊ីផ្សារ​ឈ្មោះ​សំណាង បាន​ទេ ដោយ​ទូរស័ព្ទ​ចុច​មិន​ចូល​​ ៕​