មិនធម្មតាទេ! ត្រឹមអាយុ៣ឆ្នាំ ក្លាយជាម្ចាស់ពាន កម្មវិធី Got Talent អាហ្វ្រិកខាងត្បូងទៅហើយ! (មានវីដេអូ)

អាហ្រ្វិកខាងត្បូង៖ នាពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ជុំវិញកម្មវិធី South Africa’s Got Talent ព្រោះថាអ្នកដែលបាន ឈ្នះពាននៅក្នុងកម្មវិធីនេះ គឺជាក្មេងប្រុសដ៏អស្ចារ្យម្នាក់ ដែលមានអាយុ ត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងប្រុសតូចម្នាក់ ឈ្មោះ DJ Arch Junior អាយុ៣ឆ្នាំ ទទួលបានជ័យលាភីលេខ១ នៅក្នុងកម្មវិធី South Africa’s Got Talent ឆ្នាំ២០១៥ បន្ទាប់ពីបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យ ចំពោះមុខគណៈកម្មការ និងទស្សនិកជនជាច្រើនរួចមក។

ក្មេងប្រុសតូចម្នាក់នេះ មានសមត្ថភាពយ៉ាងអស្ចារ្យ អាចធ្វើជា DJ បានល្អដូចមនុស្សធំអញ្ចឹងដែរ នេះមានន័យថា រូបគេអាចចាក់ភ្លេង និង Mix បទចម្រៀងបានយ៉ាងពិរោះ និងគួរឲ្យទាក់ទាញខ្លាំងមែនទែន។ លោក Glenn ត្រូវជាឪពុករបស់ក្មេងប្រុស Arch Junior បាននិយាយថា “វាគឺជារឿងដ៏រីករាយមែនទែន សម្រាប់គ្រួសាររបស់ខ្ញុំ តែយ៉ាងណាក៏ដោយ កូនខ្ញុំគឺនៅក្មេងណាស់ ហើយក៏នៅមានរឿងជាច្រើនដែលនឹងកើតឡើង នៅពេលដែលគេធំពេញវ័យ។ ម្យ៉ាងវិញទៀត គេនឹងនៅតែបន្ត ធ្វើជា DJ ដែលជាចំណង់ចំណូលចិត្តដ៏ធំមួយរបស់កូនខ្ញុំ ផងដែរ”។

មិនធម្មតាទេ! ត្រឹមអាយុ៣ឆ្នាំ ក្លាយជាម្ចាស់ពាន កម្មវិធី Got Talent អាហ្វ្រិកខាងត្បូងទៅហើយ! (មានវីដេអូ)
ក្មេងប្រុសតូច DJ Arch Junior

គួរបញ្ជាក់ផងដែរថា ក្មេងប្រុសតូច DJ Arch Junior នេះ ត្រូវបានមនុស្សជាច្រើនស្គាល់តាំងពីគេ មានអាយុ១ឆ្នាំមកម្ល៉េះ ដោយកាលនោះ រូបគេបានបង្ហាញសមត្ថភាពធ្វើជា DJ នៅក្នុងកម្មវិធីជប់លៀងមួយ ជាលក្ខណ:ក្រុមកុមារ ហើយក្រោយមកទៀត Junior រឹតតែល្បីមួយកម្រិតថែមទៀត បន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី South Africa’s Got Talent កាលពីពេលថ្មីៗនេះ និងបានឈ្នះប្រាក់រង្វាន់ ចំនួនជាង ៣ម៉ឺនដុល្លារ ទៀតផង៕

ខាងក្រោមនេះគឺជា វីដេអូបង្ហាញពីសមត្ថភាព របស់ក្មេងតូច DJ Arch Junior៖

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត