​រថយន្ត​អត់​ពន្ធ​២​គ្រឿងទៀតហើយត្រូវសមត្ថកិច្ចចាប់នៅក្នុង​ឃ្លាំង​លក់​គ្រឿងចក្រ​នៅ​ពោធិ​សែន​ជ័យ

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះសមត្ថកិច្ច​គយ​បាន​ចាប់​រថយន្ត​អត់​ពន្ធ​២​គ្រឿង​ទៀត​នៅក្នុង​ឃ្លាំង​លក់ គ្រឿងចក្រ​មួយកន្លែង​ក្នុង​ខ័​ណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​។  ​រថយន្តទាំង​២​គ្រឿង​នោះ​គឺ​ទី​១/ រថយន្ត​មែក​សឺ​ដេ​ស​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​02 2-8558 និង​រថយន្ត​រ៉ែ​ង​រ៉ូ​វើ​ល​ពណ៌​ស អត់​ស្លាក​លេខ ស៊េរី​ទំនើប ។ រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​សំងំ​លាក់ខ្លួន នៅក្នុង​ឃ្លាំង​លក់​គ្រឿងចក្រ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោ​ធ៏​សែន​ជ័យ ពោល​ចំណុច​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​តែម្តង​៕ 

​រថយន្ត​អត់​ពន្ធ​២​គ្រឿងទៀតហើយត្រូវសមត្ថកិច្ចចាប់នៅក្នុង​ឃ្លាំង​លក់​គ្រឿងចក្រ​នៅ​ពោធិ​សែន​ជ័យ
​រថយន្ត​អត់​ពន្ធ​២​គ្រឿងទៀតហើយត្រូវសមត្ថកិច្ចចាប់នៅក្នុង​ឃ្លាំង​លក់​គ្រឿងចក្រ​នៅ​ពោធិ​សែន​ជ័យ