កំពង់ផែ​ស្វ័យ​យ័​ត​ភ្នំពេញ ហក់​ចូល​ទីផ្សារ​ភាគហ៊ុន​

Sanofi

​កំពង់ផែ​ស្វ័យ​យ័​ត​ភ្នំពេញ នឹង​ប្រកា​សលក់​ភាគហ៊ុន​របស់ខ្លួន​នាពេល​ឆាប់ៗ​ខាងមុខនេះ បន្ទាប់ពី​បាន​ចុះបញ្ជី​ក្នុង​គណៈកម្មកា​មូល​ប​ត្រ​កម្ពុជា​រួចរាល់ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី វគ្គ​បណ្តុះបណ្តាល​ស្ដីពី ការលើកកម្ពស់​ការយ​ល់​ដឹង​ពី​ទីផ្សារ​មូល​ប​ត្រ​ដល់​អ្នកសារព័ត៌មាននៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៥​។​

​ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​មានប្រសាសន៍ថា កំពង់ផែ​ស្វ័យ​យ័​ត​ភ្នំពេញ ត្រូវបាន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា អនុញ្ញាតិ​ឲ្យ​ចូល​ប្រកួតប្រជែង​ក្នុងការ​ដេញថ្លៃ និង ​លក់​ភាគហ៊ុន​របស់ខ្លួន​នាពេល​ខាងមុខនេះ ក្រោយពី​បាន​ពិនិត្យឃើញថា ស្ថាប័ន​មួយ​នេះមាន​លក្ខណៈ​គ្រប់គ្រាន់ និង​ គោរព​តាម​បែបបទ​របស់​គណៈ​កម្ម​ការមូល​ប​ត្រ​កម្ពុជា​។ លោក​បន្តថា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បានសម្រេច​ឲ្យ​សហគ្រាស​ខ្នាតតូច និង ​មធ្យម (SME) ផ្សេងៗ​ទៀត អាច​ស្នើសុំ​បោះផ្សាយ និង​លក់​មូល​ប​ត្រ ជា​សាធារណៈ​បាន ចាប់ពីពេលនេះ​តទៅ​។

ការសម្រេច​របស់​គណៈ​កម្ម​ការ​នេះ ធ្វើឡើង​ខណៈពេលដែល​ប្រទេស​កម្ពុជាកាន់តែ​ខិតចូល​មកដល់​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុងខែ​ធ្នូ​ឆ្នាំ ២០១៥ នេះ​។ ​​លោក​បាន​បន្ថែមថា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជាកំពុងតែ​អនុវត្ត​គោលនយោបាយ​រដ្ឋាភិបាល ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈ​យន្តការ​ទីផ្សារ​មូល​ប​ត្រ​នេះ​។ នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ កម្ពុជា​នឹង​ចូល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ហើយពេលនោះ ផ្សា​រមូល​ប​ត្រ​កម្ពុជាក៏​នឹង​ចូលក្នុង​ទីផ្សារ​តំបន់ដែល​អាចធ្វើ​ឲ្យ​មានការ​ប្រកួតប្រជែង​ច្រើន​។ លោកបានបញ្ជាក់​យ៉ាងនេះ​ថា​៖ «ដើម្បី​ឲ្យ​ក្រុមហ៊ុន និង ​សហគ្រាសមាន​ភាពរឹងមាំ​ង និង ​អាច​ប្រឈម​នឹង​ការប្រកួតប្រជែង​ក្នុងពេល​ចូល​សមាហរណកម្ម​អាស៊ាន យើង​ត្រូវ​ឲ្យ​ពួកគាត់​ត្រៀមខ្លួន និង ​មាន​មធ្យោបាយ​ច្រើនដើម្បី​ចំណេញ »​។​

​សហគ្រាស​របស់​រដ្ឋ​មួយទៀត ក៏​គ្រោង​នឹង​ចុះបញ្ជី​ក្នុង​ទីផ្សារ​ហ៊ុន​នៅ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​ដែរនោះ គឺ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ និង ​ក្រុមហ៊ុន​ឯកជន​មួយទៀត​ គឺក្រុមហ៊ុនកាត់ដេរ​ស​ម្លៀក​​បំពាក់​របស់​ចិនតៃវ៉ាន់ឈ្មោះ ធី​វ៉ា​យ ហ្វា​ស់សិន ផងដែរ​។​ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បច្ចុប្បន្ន​មាន​អង្គភាព​ចំនួន​ពីរ​រួចហើយ ដែល​បាន​ចុះបញ្ជី​ចូលក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​គឺមាន​រដ្ឋាករទឹក​ស្វ័យ​យ័​ត​ក្រុងភ្នំពេញ និង​ ក្រុមហ៊ុន​ហ្គ្រេ​ន​ទ្វី​ន (Grand Twins) កំពុងតែ​ដំណើរការ​ជាធម្មតា​៕​ សុទ្ធ គឹម​សឿន

​   

Related