សែលកាត លើក​ទឹក​ចិត្ត​យុវជន​ចូល​រួម​អភិវឌ្ឍ​ដំណើរ​ការ​សហគមន៍​អាស៊ាន

សែលកាត លើក​ទឹក​ចិត្ត​យុវជន​ចូល​រួម​អភិវឌ្ឍ​ដំណើរ​ការ​សហគមន៍​អាស៊ាន


សែល​កាត​ផ្ដល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​វិទ្យាស្ថាន​អន្តរជាតិ កម្ពុជា-អាស៊ាន និង​សារ​ព័ត៌មាន​ថ្មីៗ ក្នុង​ការ​សម្ពោធ​គំនិត​ផ្ដួច​ផ្ដើម​កម្មវិធី Line ចំណេះ​ដឹង​អំពី​អាស៊ាន។ គម្រោង​ដែល​បម្រើ​កា​រជា​មុខងារ​កម្មវិធី​មួយ​សម្រាប់​កិច្ច​សហការ​រវាង​សហគមន៍​យុវជន​អាស៊ាន នឹង​ផ្ដល់​​ឱកាស​​​សម្រាប់​ការ​យល់​ដឹង ស្គាល់​អត្ត​សញ្ញាណ និង​ដោះស្រាយ​បញ្ហា​ដែល​ទាក់ទង​នឹង​សេដ្ឋកិច្ច កម្លាំង​ពលកម្ម និង​បញ្ហា​ពាក់​ព័ន្ធ​ដទៃ​ទៀត។
 

ដោយ​បាន​បែង​ចែក​ការ​ប្រតិបត្តិ​ចេញ​ជា4ដំណាក់​កាល កម្មវិធី Line ចំណេះ​ដឹង​អំពី​អាស៊ាន​ នឹង​មាន​វគ្គ​តម្រង់​ទិស សន្និសីទ សិក្ខា​សាលា  និង​ការ​ប្រកួត​គម្រោង​សំណេរ​ខ្លី ក្នុង​រវាង​រយៈពេល 2ខែ ចាប់​ពី​ថ្ងៃទី1 វិច្ឆិកា ដល់ ថ្ងៃទី​31 ធ្នូ។

 

តាម​ប្រសាសន៍​លើក​ឡើង​របស់​លោក នីក វ៉ានវីន នាយក​ផ្នែក​ទីផ្សារ ក្រុមហ៊ុន​សែល​កាត បាន​ឲ្យ​ដឹង​ថា «កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់ ជា​ពិសេស​ពី​សំណាក់​យុវជន គឺ​ជា​ការ​ហ្វឹក​ហាត់​ផ្ដល់​ចំណេះ​ដឹង និង​ការ​អប់រំ​ដែល​ជួយ​ពង្រីក​ការ​យល់​ដឹង​អំពី​បញ្ហា​ទូទៅ ​និង​បង្កើត​គំនិត​ អំពី​របៀប​រក​ដំណោះ​ស្រាយ​តាម​រយៈការ​ផ្លាស់ប្ដូរ​គំនិត​យោបល់ ។ យើង​ក៏​ជឿ​ជាក់​ថា​កម្មវិធី​នេះ ពិត​ជា​ផ្ដល់​នូវ​ស្មារតី​សហគមន៍​យុវជន​អាស៊ាន ​ក៏​ដូចជា​លើក​ទឹក​ចិត្ត​សម្រាប់​ការ​សន្ទនា​ និង​អាច​ជួយ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​កម្ពុជា និង​ប្រទេស​ជិត​ខាង​កាន់​តែ​ជិត​ស្និទ្ធ​ផង​ដែរ»។
 

ចុង​បញ្ចប់​នៃ​គម្រោង អ្នក​ចូលរួម​នឹង​ទទួល​បាន​ឱកាស​ធ្វើ​បទ​បង្ហាញ និង​ការពារ​អត្ថបទ​សំណេរ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​គណៈ​កម្មការ។ គណៈ​កម្មការ​ឯករាជ្យ​នឹង​ធ្វើការ​ជ្រើស​រើស​អ្នក​ឈ្នះ​ចំនួន​បីរូប​សម្រាប់​រង្វាន់​ប្រាក់​សុទ្ធ និង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី មេ​ដាយ វិញ្ញាបនបត្រ​បញ្ជាក់​ អាហារូបករណ៍100%សិក្សា​នៅ​វិទ្យាស្ថានអន្តរជាតិ កម្ពុជា-អាស៊ាន និង​រង្វាន់​ផ្សេង​ទៀត​ពី​សែលកាត។ បន្ថែម​លើស​ពីនេះ អត្ថបទ​សំណេរ និង​បទ​បង្ហាញ​របស់​ពួកគេ នឹង​ត្រូវ​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ CAM-ASEAN និង​ទំព័រ​ហ្វេសប៊ុក ជូន​សាធារណជន​បាន​ឃើញ​ទៀត​ផង។
 

សែលកាត លើក​ទឹក​ចិត្ត​យុវជន​ចូល​រួម​អភិវឌ្ឍ​ដំណើរ​ការ​សហគមន៍​អាស៊ាន
 
ការ​ដាក់​ពាក្យ​កំពុង​ដំណើរ​ការ​ជា​បណ្ដើរៗ​ហើយ។ សម្រាប់​ឆ្នាំ​នេះ អ្នក​រៀបចំ​កម្មវិធី​មាន​បំណង​ទាក់ទាញ​ឲ្យមាន​យុវជន​ទូទាំង​កម្ពុជា​ចូលរួម​បាន​ចំនួន1000នាក់។ អ្នក​អាច​ចូលរួម​បាន​តាមរយៈ​ការ​ចុះឈ្មោះ​ដោយ​ឥត​គិត​ថ្លៃ។ ពាក្យ​សុំ​ចុះ​ឈ្មោះ​អាច​ទាញ​យក​ពី​ទំព័រវេបសាយ www.cam-asean.com/asean-knowledge-line-competition។
 

កម្មវិធី​លម្អិត និង​កាល​បរិច្ឆេទ​កម្មវិធី​នឹង​ត្រូវ​ផ្សព្វផ្សាយ​លើ​ទំព័រ​វេបសាយ​អំពី​ព្រឹត្តិការណ៍នេះ។
សម្រាប់​ព័ត៌បន្ថែម សូម​ទាក់​ទង​លេខ​ទូរស័ព្ទ 076​​​ 4444 036៕