ស្លៀក​តែ​ខោ​ក្នុង រួច​គូរ​​ពណ៌​​ពី​ក្រៅ​ដូច​ខោ​​​ពិត​ៗ ដើរ​ពេញ​ទី​ក្រុង​

ស្លៀក​តែ​ខោ​ក្នុង រួច​គូរ​​ពណ៌​​ពី​ក្រៅ​ដូច​ខោ​​​ពិត​ៗ ដើរ​ពេញ​ទី​ក្រុង​

នារី​ម្នាក់​​​បាន​ស្លៀក​តែ​ខោ​ក្នុង​ រួច​លាប​ពណ៌​ដូច​ខោ​ពី​ក្រៅ និង​ដើរ​ពេញ​ទី​ក្រុង​​ហុងកុង​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចម្លែក​អារម្មណ៍​​មើល​មិន​ដាក់​ភ្នែក។

 

ស្លៀក​តែ​ខោ​ក្នុង រួច​គូរ​​ពណ៌​​ពី​ក្រៅ​ដូច​ខោ​​​ពិត​ៗ ដើរ​ពេញ​ទី​ក្រុង​
 

 
យោង​តាម​ប្រភព​​ព័ត៌មាន​ដែល​បាន​ប្រមាញ់​​និង​ថត​រូប​មក​បាន​ឲ្យ​ដឹង​ថា នារី​ម្នាក់​ដែល​មាន​ពាក់​អាវ​យឺត​ស ស្ពាយ​កាបូប​ពណ៌​ទឹក​មាស ​និង​​​ពាក់​ស្បែក​ជើង​​ក​វែង​នោះ​គឺ​​ជា​អ្នក​ដើរ​ម៉ូដ។ នាង​​​បាន​ធ្វើ​ឲ្យ​​មនុស្ស​ជា​ច្រើន​ប្លែក​អារម្មណ៍​​គ្រប់​គ្នា ដោយ​ពុំ​មាន​ស្លៀក​ខោ​ពី​ក្រៅ​នោះ​ទេ ​គឺ​មាន​តែ​ខោ​ក្នុង​មួយ​​រួច​លាប​ពណ៌​ពី​​ចង្កេះ​មក​ដល់​ជើង​​ដូច​ទៅ​នឹង​ខោ​ខូវប៊យជើងវែង​ដែរ។

 
បន្ទាប់​ពី​ដើរ​តាម​ផ្លូវ និង​ទី​កន្លែង​នានា​ក្នុង​ទី​ក្រុង​ហុងកុង​រួច​មក នាង​បាន​​​ដោះ​​​កាបូប​ស្ពាយ​ចេញ​ ហើយ​គេ​បាន​ឃើញ​លើ​ខ្នង​អាវ​នាង​មាន​​សរសេរ​អក្សរ​ជា​ភាសា​អង់គ្លេស​ថា “No pants are the best pants” ដែល​មាន​ន័យ​ថា​ “មិន​ស្លៀក​ខោ​​ គឺជា​ខោ​ដ៏ល្អបំផុតមួយ”។

 

ស្លៀក​តែ​ខោ​ក្នុង រួច​គូរ​​ពណ៌​​ពី​ក្រៅ​ដូច​ខោ​​​ពិត​ៗ ដើរ​ពេញ​ទី​ក្រុង​
 

 
ក្រោយ​ពេល​​​នាង​ដើរ​​​ពុំ​មាន​ស្លៀក​ខោ​ មាន​តែ​លាប​ពណ៌ ​និង​បង្ហាញ​​អត្ថន័យ​នៃ​អក្សរ​លើ​អាវ​របស់​នាង​ទៀត​នោះ ធ្វើ​ឲ្យ​គ្រប់​គ្នា​ឈប់​​​និង​លួច​​ក្រឡេក​មើល​បន្តិច។ វីដេអូ​ត្រូវ​បាន​គេ​រៀប​ចំ​តាម​ដាន​​ថត​​ពី​សកម្មភាព​ដំណើរ​របស់​នាង​​នៅ​តាម​ទី​​កន្លែង​នានា​ផង​ដែរ៕

 

 

ចុចអាន៖ ការ​ស្រាវជ្រាវ​ថ្មី៖ អ្នក​មាន​សិច​ជា​ប្រចាំ​ទទួល​បាន​ប្រាក់​ខែ​លើស​អ្នក​គ្មាន

ចុចអាន៖ សុទ្ធ​តែ​ម៉ូដែល​​ស្រី​ស្អាត​ស្លៀក​ប៊ីគីនី​ ក្នុង​ថ្ងៃ​​សម្ពោធ​​ហាង​​ទំនិញ​មួយ​នៅ​ចិន​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ metro, dailymail​​​​​

​​