លោក ហ៊ុន សែន ថា ច្បាប់អាចចាត់ការ​ លោក សម រង្ស៊ី!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ប្រមុខមេបក្សប្រឆាំង​លោក សម រង្ស៊ី កុំឲ្យប្រទូស្តរូបលោកប្រសិនបើច្បាប់ចាត់ការលោក។ ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយ​ពីលោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ពីប្រទេសជប៉ុនថា លោកប្រមុខរដ្ឋាភិបាលរូបនេះ មានចេតនាមិនចង់​ឲ្យមាន​ការបោះឆ្នោតនៅពេលខាងមុខ។​

លោក ហ៊ុន សែន បានហៅការចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ថា គ្មានភស្តុងតាងឡើយ ហើយលោក សម រង្ស៊ី អាចប្រឈមមុខនឹងផ្លូវច្បាប់។ លោក ហ៊ុន សែន បានរម្លឹកពីការលើក​លែងទោសដល់លោក សម រង្ស៊ី ពីដងរូចមកហើយ មុននឹង​លោក បញ្ជាក់ដូច្នេះថា៖« ឧត្តមកុំរត់ណាស់» ។ លោកនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់​ នៅឆ្នាំ ២០១៧ និងការបោះឆ្នោតសកល​ នៅឆ្នាំ ២០១៨  ខាង​មុខ​នឹង​ប្រារព្ធធ្វើជាធម្មតា មិនដូចការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី នោះឡើយ។​

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​