សម្តេច ​ហ៊ុន សែន ទម្លាយ​​សារ​សុំ​​ទោស​​របស់​​លោក ​សម រង្ស៊ី លើ Facebook

​ភ្នំពេញ៖ បន្ទាប់​ពី​​ធ្លាប់​បាន​​ព្រ​មាន​​ម្តង​​រួច​ទៅ​ហើយ បើ​សិន​ជា​​លោក សម រង្ស៊ី មិន​​គោ​រព​​នូវ​​អ្វី​​ដែល​​បាន​ សុំ​ទោស​។ នៅ​​ម៉ោង​​ប្រ​មា​ណ​ ១២ យប់​​ថ្ងៃ​​ទី​ ១១ ខែ វិច្ឆិកា ឆ្នាំ​ ២០១៥ ​នេះ​លោក​ ហ៊ុន សែន នា​យ​ក​រដ្ឋ​មន្ត្រី​​នៃ​ប្រ​ទេ​ស​​កម្ពុ​ជា បាន​សម្រេច​​ទម្លា​យ​​សារ​​រប​ស់​​លោក សម រង្ស៊ី ប្រ​ធាន​​គ​ណប​ក្ស​​សង្គ្រោះ​​ជា​តិ ដែល​​បា​ន​​ផ្ញើ​​សុំទោ​ស​លោ​​ក​​នា​​ពេល​​កន្លង នៅ​លើ​​បណ្តា​ញ​​ទំ​នា​ក់​ទំ​ន​ង​​សង្គម Facebook ដែល​មាន​​ខ្លឹ​ម​សារ ​៖   «​ជំរាបសួរ សម្តេច​ខ្ញុំ សូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច ដែល​មាន​ទឹកចិត្ត គោរព ស្រឡាញ់ និង​ឲ្យ​តម្លៃ​ដល់​កូន​ខ្ញុំ ដូច​សម្តេច​បាន​មានប្រសាសន៍​នៅ​ទីក្រុង​ប៉ារីស ថ្មីៗ​នេះ​។ ខ្ញុំ​សូម​ជំរាប​សម្តេច​វិញ​ថា ភរិយា​ខ្ញុំ និង​រូបខ្ញុំ ក៏​គោរព​ស្រឡាញ់ និង​ឲ្យ​តម្លៃ​ដល់​បុត្រាបុត្រី​សម្តេច ដូចគ្នា​អញ្ចឹង​ដែរ​។ លើសពីនេះទៅទៀត តាំង​ពី​ក្រុម​គ្រួសារ​យើង​ទាំង​ពីរ​បាន​ស្គាល់​គ្នា​មក ហើយ​បាន​ចាប់ផ្តើម​រាប់អាន​គ្នា​មក ព្រមទាំង​តាម​អ្វី​ដែល​សម្តេច​និង​រូបខ្ញុំ បាន​ផ្តាំផ្ញើ​កូន​យើង​ទាំងសងខាង​មក ភរិយា​ខ្ញុំ​និង​រូប​ខ្ញំ​ផ្ទាល់​បាន​ចាប់ផ្តើ​ម​ស្រឡាញ់​បុត្រាបុត្រី​សម្តេច ដូច​កូនបង្កើត​របស់​យើងខ្ញុំ​អញ្ចឹង​។ ដូច្នេះ​ខ្ញុំ​មាន​ការសោកស្តាយ​យ៉ាងខ្លាំង បន្ទាប់​ពី​មាន​ការលើក​ឡើង​និង​ការបកស្រាយ​ខ្លះ បណ្តាល​មកពី​បញ្ហា​បកប្រែ​ក៏​មិនដឹង ដែល​ខុសស្រឡះ […]